CamNews

តារា 

ប្រជាជន Seoul បានរិះគន់ តារាចម្រៀងTaeyeon ពី Girls Generation ពីការស្លៀកសំពត់ខ្លីហួស រហូតចេញខោក្នុង

ព័ត៌មានកំសាន្ត ៖ ភាពសុិចសុីកំពុងតែកើតមានឡើងនឹង ពេញនិយម នៅតែបន្តលូតលាស់យ៉ាងខ្លាំងពីមួយថ្ងៃ ទៅមួយថ្ងៃ នៅក្នុងវិស័យ K-Pop ។ ក្រុមក្មេងស្រី ដែលបានស្លៀកសំពត់ខ្លី នៅលើឆាកគឺ Taeyeon ដែលមកពីក្រម Girl Generation នៅក្នុងស្រាប់តែមានរឿងចៃដន្យ នាពេលចុងក្រោយបង្អស់នេះ ស្រាប់តែមានក្រុមអ្នកគាំទ្រ បានចង្អុលបង្ហាញអំពី សំពត់ខ្លី របស់ Taeyeon ដែលបានបង្ហាញខ្លួន នៅក្នុងការប្រគុំតន្រ្តីកាលពីពេលថ្មីនេះ ។ 


ទោះបីជាភាពសុិចសុីជារឿងមួយដែលពេញនិយម​ ក៍ដោយ ក្រុមតារាចម្រៀង Girls’ Generation ពួកគេគឺគ្រាន់តែដឹងថា ពួកគេនៅតែប្រកាន់ខ្ជាប់នូវការស្លៀកពាក់ ដោយគ្មានការផ្លាស់ប្តូរការស្លៀកពាក់របស់ពួកគេឡើយ ។ ហើយក្រុមអ្នកគាំទ្រមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមតារាចម្រៀងស្រីទាំងនេះមិនមានការជ្រុលនិយម នៅក្នុងរឿងទាំងអស់នោះ ។ ទោះបីជាយ៉ាងណាក៍ដោយ កាលពីពេលថ្មីៗនេះ ក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដែលបានឃើញ Taeyeon ដែលជាសមាជិកក្រុមរបស់ Girls’ Generation បានស្លៀកពាក់សំពត់ខ្លី នៅក្នុងការប្រគុំតន្រ្តី ហើយមានចម្ងល់ថា ប្រសិនបើនោះគឺជា សមាជិកក្រុម Girls’ Generation នោះគឺមានន័យថា ក្រុមតារាចម្រៀងស្រី Girls’ Generation កំពុងតែមានការជ្រុលនិយមជាមួយ នឹងរឿងសុិចសុី​ នេះដូចគ្នាផងដែរហើយ ។ ក្រុមអ្នកគាំទ្រវិស័យ K-Pop ផ្សេងៗទៀត មិនបានយល់ព្រមអំពីរឿងនេះទេ ។ តើអ្នកគិតយ៉ាងម៉េច អំពីរឿងនេះ ?




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Taeyeon Girls Generation Kpop Seoul South korea