CamNews

តារា 

ជ្រកក្រោមទ្រនំចាស់ជាង ១៤ ឆ្នាំ តួស្រីក្នុងរឿង F4 នៅតែសម្រេចចិត្តចាកចេញដដែល?

កូរ៉េ ៖ ថ្មីៗនេះមានសារព័ត៌មានជាច្រើននៅក្នុងប្រទេសកូរ៉េបានធ្វើការចុះផ្សាយថា តួស្រីក្នុងរឿង F4 កូរ៉េ នឹងចាកចេញពីផលិតកម្ម YG Entertainment ដែលជាទ្រនំដែលនាងជ្រកកោនអស់រយៈពេលជាង ១៤ ឆ្នាំកន្លងមកនេះ​ ។ 

ប្រភពដដែលបន្តទៀតថា នាង Goo Hye Sun កំពុងតែមានគម្រោងចុះកុងត្រាថ្មីជាមួយនឹង Partners Park ក្រោយផុតកុងត្រាជាមួយផលិតកម្ម YG Entertainment ក្នុងពេលឆាប់ៗនេះ ។ 

កាលពីថ្ងៃទី ១៤ ខែធ្នូ មានអ្នករ៉េបម្នាក់ដែលមកពីផលិតកម្ម Partners Park បានឆ្លើយតបជាមួយនឹងអ្នកកាសែតថា "ក្រុមការងាររបស់លោកនឹងបើកធ្វើសន្និស្ធិទកាសែតជាមួយនឹងតារាស្រីវ័យ ៣៣ ឆ្នាំគឺ នាង Goo Hye Sun ដើម្បីនិយាយអំពីរឿងចុះកុងត្រា ហើយពេលនេះពួកគេកំពុងតែរៀបចំជាមួយនឹងនេះផងដែរ សូមធ្វើការអត់ធ្មត់ ហើយរង់ចាំទស្សនាព័ត៌មានថ្មីៗក្នុងពេលឆាប់ៗនេះ" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop 


Tags: Goo Hye Sun Seoul South Korea Kpop