CamNews

តារា 

មើល​​ពាក្យ​​សុំ​​លា​​ឈប់​​របស់ យក់ ឋិតរដ្ឋា ទើប​​ដឹង​ថា នាង​​​​ហាក់​តូច​​ចិត្ត​​​ជា​​មួយ​​នឹង​​ផលិត

(ភ្នំពេញ)៖ ភាពភ្ញាក់ផ្អើលមួយ បានកើតឡើងជាថ្មីម្ដងទៀត សម្រាប់ផលិតកម្ម ហង្សមាស ខណៈដែលតារាចម្រៀង ធ្លាប់មានប្រវត្តិតស៊ូជាច្រើនឆ្នាំ កំពុងតែដើរចេញ ជាបន្តបន្ទាប់ ប្រៀបបីដូចជាខ្យងបណ្ដាក់គ្នា ខណៈដែលហេតុផលរបស់តារានីមួយៗ ហាក់ពុំសមរម្យទាល់តែសោះ ពេលទម្លាយចេញឲ្យមហាជនបានដឹង។ យ៉ាងណាមិញ សម្រាប់តារាចម្រៀង យក់ ឋិតរដ្ឋា ពេលបានឃើញពាក្យ លាឈប់ពីផលិតកម្ម ហង្សមាស របស់នាង ទើបដឹងថា ការដើរចេញរបស់នាង គឺមានបង្កប់នូវភាពតូចចិត្តតូចថ្លើម ជាមួយនឹងផលិត រហូតហ៊ាននិយាយថា ខ្លួនឯងជាតារាចម្រៀង គ្មានសមត្ថភាព ដើម្បីនៅបន្តជ្រកក្រោមទ្រនំ ដ៏ធំនេះទៀតបានឡើយ។

ជាការកត់សម្គាល់ តារាចម្រៀង យក់ ឋិតរដ្ឋា បានដាក់ពាក្យលាឈប់ តាមលំដាប់លំដោយ ដោយសំអាងថា មានភារកិច្ចផ្ទាល់ខ្លួនដែលត្រូវបំពេញ។ ប៉ុន្តែនៅក្នុងលិខិតនេះ នាងបានបញ្ជាក់ ក្នុងន័យយល់ឃើញថា «ផលិតកម្ម ហង្សមាស មានតារាចម្រៀងជាច្រើន ពោរពេញដោយសមត្ថភាព សម្រាប់ត្រៀម និងត្រូវជួយជ្រោមជ្រែង។ មួយវិញទៀតនាងគិតថា ខ្លួននាងមិនមានសមត្ថភាព ដើម្បីឲ្យក្រុមហ៊ុនបន្តជួយទៀតដែរ ទើបសម្រេចចិត្តដើចេញ!»

តាមរយៈអត្ថន័យ ក្នុងឃ្លាខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា យក់ ឋិតរដ្ឋា ត្រូវតែជ្រើសរើសផ្លូវដើរចេញ ពីផលិតកម្ម ព្រោះតែរយៈពេលជាង៥ឆ្នាំមកនេះ នាងហាក់មិនទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ផលិតកម្ម ទាល់តែសោះ ដែលជាមូលហេតុនាំឲ្យនាងតូចចិត្ត ស្អិតទ្រូង ត្រូវតែទម្លាយចេញនូវថ្ងៃនេះ ។

សូមប្រិយមិត្តអានលិខិត សុំលាឈប់របស់តារាចម្រៀង យក់ ឋិតរដ្ឋា ដែលមានការចុះហត្ថលេខា ដោយរូបនាងផ្ទាល់ នៅខាងក្រោមនេះ៖Image may contain: 1 person, closeup and indoorImage may contain: 2 people, closeup

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Yok Thitrotha