CamNews

តារា 

សាកសមជាក្រុមតារាចម្រៀងល្បីមែន!! ស្តាប់ពាក្យសម្តីសមាជិក ២ នាក់ នៅក្នុងក្រុម Big Bang ពិតជាអស្ចារ្យមែន

ព័ត៌មានកំសាន្ត ៖ បើយោងរបាយការណ៍ពីក្រុម Big Bang មួយទសវត្សកន្លងមកនេះ ក្រុមនេះត្រូវបានគេដឹងថា ជាក្រុមមួយដែលឈានមុខគេនៅក្នុងវិស័យ K-pop នឹងមានការបណ្តុះបណ្តាជាច្រើន រួមទាំងការសម្តែង ច្រៀង និងការរាំផ្សេងៗ សុទ្ធតែល្អផ្តាច់គេទាំងអស់ ។ 

G-Dragon បាននិយាយនៅឯសន្និសីទកាសែតមួយ នៅក្នុងពិធីប្រារព្ធខួប ១០ ឆ្នាំ នៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ នៅភាគឦសានប្រទេសថា តើធ្វើដូចម្តេចដើម្បីអភិវឌ្ឍអ្វីថ្មីៗ របស់យើងនៅពេលអនាគតគឺជារឿងមួយធំជាងគេបំផុត នៅក្នុងចិត្តរបស់ខ្ញុំ នាពេលឥឡូវនេះ ។

G-Dragon បានបន្ថែមទៀតថា មិនមែនតន្ត្រីដែលពួកយើងត្រូវអភិវឌ្ឍនោះ តែ ខ្ញុំចង់ធ្វើអ្វីមួយ ដែលអាចធ្វើឲ្យគាំទ្រដល់ និងប្រជាជនទាំងអស់នៅក្នុងប្រទេសកូរ៉េនិង ពិភពលោក បានឃើញអំពីគំនិតឆ្នៃប្រឌិតថ្មីៗផ្សេងទៀត ។ 

ចំនែកឯ Taeyang វិញបានសម្តែងនូវការដឹងគុណ​ចំពោះក្រុមអ្នកគាំទ្ររបស់ខ្លួន ទាំងក្នុងស្រុកនិងអន្តរជាតិ សម្រាប់ការផ្តល់ឱកាស នឹងតែងតែផ្តល់ជាចំណែកដ៏សំខាន់មួយដែលធ្វើឲ្យក្រុមរបស់ពួកយើងមានកម្លាំងចិត្តតស៊ូទៅមុខទៀត ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Seoul South korea kpop Big bang