CamNews

តារា 

ទ្រាំលែងបាន នីឡា ចេញសារតបត ជាមួយអ្នករិះគន់ថា នាងស្រលាញ់គ្នាជាមួយក្មេងពួកពាលបាតសង្គម

ភ្នំពេញ ៖ ក្រោយពេលផ្តាច់ពាក្យតារាកំប្លែងស្រី នីឡា ក៏មានឈ្មោះជាមេម៉ាយឥតខាន់ស្លា ព្រមទាំងទទួលនូវការរិះគន់ពីអ្នកនិយមលេងអិនធឺណិតមួយចំនួន ។ 

ទ្រាំលែងបាន នីឡា ចេញសារតបត ជាមួយអ្នករិះគន់ថា ដោយលើកឡើងថា "តើមានមនុស្សស្រីប៉ុន្មាននាក់ដែលចង់មានឈ្មោះជាមេម៉ាយខាន់ស្លា???សប្បាយមែនទេដែលដើរនិយាយពីខ្ញុំថាខ្ញុំមេម៉ាយខាន់ស្លា សុខចិត្តផ្ដាច់ពាក្យទៅមានប្រុស?? អ្នកដឹងច្បាស់ ហើយមែនទេ??ពេលខ្ញុំភ្ជាប់ពាក្យថាខ្ញុំស្រឡាញ់គេដោយសារគេមានឡានល្អ មានលុយ ....ពេលខ្ញុំផ្ដាច់ពាក្យទៅស្គាល់អ្នកផ្សេង គេជាមនុស្សធម្មតាមិនឡូយឆាយ មិនចេះតែងខ្លួនហើយនៅក្មេង.....ថាខ្ញុំនឹងស្រឡាញ់ពួកពាលបាតសង្គម 
ហើយសល់ពេលចឹងធ្វើមិចទៅបានត្រូវ ស្រឡាញ់អ្នកមានក៏ខុស ស្រឡាញ់អ្នកធម្មតាក៏ខុស ..ហើយខ្ញុំសុំផ្ដាមុននឹងបើកគម្របមាត់និយាយ យកខួរមកគិតសិន ចាំនិយាយ(គិតឲ្យបាន100សិនចាំនិយាយ)ខ្ញុំឈឺចាប់ជិតនឹងឆ្កួតដោយសារពាក្យ ( គូដណ្ដឹង ) ឈឺគ្រាំ
ហើយមុននឹងបញ្ចប់គេក៏បាននិយាយថា ‘បងស្ដាយដែលបាត់បង់មនុស្សស្រីដូចអូន បងមិនដែលមើលឃើញទង្វើល្អរបស់អូន គិតតែការងារមិនដែលខ្វល់នឹងមនុស្សស្រីម្នាក់នេះ បើសិនមានឱកាសបងនឹងកែខ្លួនធ្វើមនុស្សល្អសម្រាប់អូន ‘ ហើយអ្នកដែលមិនដឹងរឿងនៅឲ្យស្ងៀមទៅកុំលូតាមគេ" ៕



ដោយ ៖ គន្ធា


Tags: Vanilla