CamNews

តារា 

ប៉ុន្មានសន្លឹករបស់ នីឡា និងគូស្នេហ៍ ក្នុងឈុត Pre-Wedding កប់មែនទែន!!

ភ្នំពេញ៖ តារាកំប្លែងស្រស់ស្អាត វ័យក្មេង នីឡា ប្រិយមិត្តបានស្គាល់មកហើយ តាមរយៈការសម្តែងកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍សុីធីអិន ។ មួយរយៈនេះឃើញថា កញ្ញា នីឡា កំពុងតែរវល់ខ្លាំងជាមួយកម្មវិធីសឹងគ្រប់ទីកន្លែង ។ បើនិយាយពីរឿងស្នេហាវិញ នីឡា​​ កំពុងតែផ្អែមល្ហែមជាមួយនិងគូស្នេហ៍ រហូតធ្វើឲ្យមហាជនមួយចំនួន មានការច្រណែនគ្រប់គ្នា។


ជាក់ស្តែងថ្មីៗនេះ នីឡា បានបង្ហោះវីដេអូពីសកម្មភាពថត Pre-Wedding សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ នៅថ្ងៃខាងមុខរបស់នាងជាមួយនឹងអនាគតស្វាមី ។ ក្នុងឈុតកូនក្រមុំដ៏ស្រស់ស្អាតនេះ នីឡា និងគូស្នេហ៍ត្រូវបានមហាជនជាច្រើន ជូនពរដល់អ្នកទាំងពីរឲ្យជួបតែសំណាងល្អ ស្រលាញ់គ្នាដល់ចាស់សក់ស្កូវ ៕








អត្ថបទ៖ ចំរើន


Tags: Vanilla