តារាខ្មែរ ៖ តារាចម្រៀងរូបស្រស់នាង Chenda Sok ហៅ វ៉ាន់ នីឡា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី ១២ ខែតុលានេះ ទៅកាន់ទឹកដីប្រទេសអូស្រ្តាលី ប៉ុន្តែមិនទាន់បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេថា នឹងវិលត្រលប់មកវិញថ្ងៃណា ។
ដោយសារតែកត្តាមួយនេះ មានប្រភពជិតស្និទ្ធិរបស់នាង វ៉ាន់ នីឡា បានឲ្យដឹងថា នាងមិនចេះទទួលទានអាហារដែលគេបានផ្តល់ជូននៅលើយន្តហោះនោះទេ ដូច្នេះទើបនាងសម្រេចចិត្តវេចខ្ចប់បាយដោយខ្លួនឯងតែម្តង ។
ស្របពេលដែលរៀបនឹងដល់ម៉ោងទទួល វ៉ាន់ នីឡា បានយកបាយប្រអប់របស់ខ្លួនដែលវេចយកមកពីផ្ទះ មកទទួលទានហើយក៏មានជនជាតិបរទេសម្នាក់ អង្គុយជិតនាងផងដែរ ។
ដោយសារនឹកឃើញថា ខ្លួនជានារីខ្មែរក៏ហៅជនបរទេសម្នាក់តាមបែបគួរសមឲ្យមកទទួលទានអាហារជាមួយ តែជាអកុសលជនបរទេសម្នាក់នោះ មិនចេះទទួលទានអាហារដែលនាងបានវេចទៅនោះទេ ស្រាប់តែចង់ក្អួតថែមទៀតផង ស្រាប់តែនាង វ៉ាន់ នីឡា "កំុបារម្មណ៍អីផ្ទះញំុប្រើប្រេងអត់ប្រើខ្លាញ់ជ្រូកទេ មួយសន្ទុះ flight attendances មកសួរសាច់ជ្រូកមែន ? ញំុថាអត់មានទេអីលូវហ្នឹង តែចាំលើកក្រោយចាំដាក់ម៉ោអោយពួកគាត់ក្អួតពេញហ្នឹងមង ស្រួលមិនស្រួលគេនាំគ្នាបោះហ្អែងចេញតាមបង្អួចទៀតហ្នឹងហ្អា”៕"
-ចុចអាន ៖ ផ្អើលនៅ ថៃ បើហ៊ានលក់អាវខ្មៅ កាន់ទុក្ខស្តេច លើសពី ៧ដុល្លារ ត្រូវជាប់គុក ៧ឆ្នាំ
ដោយ ៖ គន្ធា