សូមអញ្ជើញទស្សនាបណ្ដារូបថតពិតរបស់ភពភ្លុយតុង ដែលត្រូវបានថតដោយផ្កាយរណប
ទំនើបរបស់ NASA ។
កូនភពភ្លុយតុង នៅឆ្ងាយជាងគេ ក្នុងប្រព័ន្ធព្រះអាទិត្យ
កាលពីថ្ងៃទី ១៤ កក្កដា New Horizons របស់ NASA បានក្លាយជាយានអវកាសដំបូងគេដែល
បានចូលទៅក្បែរកូនភពភ្លុយតុង (Pluto)ដែលជាភពនៅឆ្ងាយជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ។
ភពភ្លុយតុង ត្រូវបានគេរកឃើញ ក្នុងឆ្នាំ 1930 ហើយរហូតមកដល់ឆ្នាំ 2006 វានៅតែត្រូវ
បានគេចាត់ទុកជាភពទី9 ក្នុងប្រព័ន្ធព្រះអាទិត្យ។ ប៉ុន្តែ បន្ទាប់ពីសមាគមតារាសាស្ដ្រអន្តរជាតិ
បានកំណត់និយមន័យនៃ "ភព" កាលពីឆ្នាំ 2006 ភពភ្លុយតុង លែងត្រូវបានគេទទួលស្គាល់
ថាជាភព តែវាត្រូវគេចាត់ទុកជាកូនភពទៅវិញ។
ថ្មីៗនេះ ទីភ្នាក់ងារអវកាសអាមេរិក បានប្រកាសបង្ហាញអំពីរូបថតថ្មីបំផុតមួយចំនួន ដែលយាន
អវកាស New Horizons ថតបាន ពេលចូលទៅក្បែរកូនភពនេះ។
បណ្ដារូបថតនេះ ត្រូវបានថតប្រហែល 6 ម៉ោង មុននឹងយានអវកាសចូលទៅក្បែរកូនភព
ភ្លុយតុង។ ក្រោយមក គេត្រូវចំណាយពេលរង់ចាំ ៤ម៉ោង ទើបរូបថតទាំងនេះ បានមកដល់
ផែនដី។ ប៉ុន្តែ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះ គឺថា ពេលថតក្បែរ ទើបគេឃើញថា កូនភព
នេះ មានភ្នំទឹកកកជាច្រើន ដែលមានខ្លះ មានកំពស់ដល់ទៅ 3000 ម៉ែត្រ។
យានអវកាស New Horizons បានហោះពីលើភ្លុយតុង ប្រមាណជា 12.500គីឡូម៉ែត្រ។ New
Horizons គឺជាយានអវកាសមួយដែលត្រូវបាន NASA បាញ់បង្ហោះឡើង កាលពីឆ្នាំ 2006 ។ ការចំណាយទៅលើការបង្ហោះយានអវកាសនេះ ឡើងដល់ 700 លានដុល្លារអាមេរិកក្នុង
នោះរួមទាំងថ្លៃផលិតកាំជ្រួច ថ្លៃស្រាវជ្រាវឧបករណ៍ថ្មី និងប្រាក់ខែបុគ្គលិក។
រូបភាពនេះរបស់កូនភពភ្លុយតុង ត្រូវគេអះអាង មានភ្នំទឹកកកច្រើនដេរដាស
ដោយសារតំបន់បេសកកម្មរបស់ New Horizons នៅឆ្ងាយពីព្រះអាទិត្យ ដូច្នេះ អ្នកវិទ្យាសាស្ដ្រ
មិនបានប្រើថ្មថាមពលព្រះអាទិត្យ ដូចផ្កាយរណបផ្សេងៗ តែវាត្រូវបានបំពាក់ថ្មថាមពលនុយ
ក្លេអែរ ដែលអាចប្រើបាន 20 ឆ្នាំ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theguardian