(បារាំង)៖ ករណីក្រុមចោរប្លន់ តារាទូរទស្សន៍អាមេរិក ដ៏ល្បី គឺនាង Kim Kardashian នៅមិនទាន់បញ្ចប់នៅឡើយទេ ព្រោះតែប៉ូលិស កំពុងបើកការស៊ើបអង្កេត យ៉ាងសកម្មជុំវិញរឿងនេះ ហើយនាង Kim Kardashian និងស្វាមីក៏បានបង្កើតក្រុមជំនាញពិសេស តាមស្វែងរកក្រុមចោរប្លន់ នោះផងដែរ។
ថ្មីៗនេះ ក៏មានព័ត៌មានផ្សាយថា គ្រឿងអលង្ការ ដែលតារាស្រីសិចស៊ីរូបនេះបាត់ ត្រូវបានប៉ូលិសរកឃើញ នៅកន្លែងមួយ ដែលគេសន្និដ្ឋានថា វាជាត្បូងពេជ្រ ដែលក្រុមចោរបានទម្លាក់ចោល ប្រហែលមកពីពួកវាប្រញាប់ពេក។ Kim Kardashian បានបាត់បង់សម្ភារៈ និងគ្រឿងអលង្ការទាំងអស់ ដែលគិតជាទឹកប្រាក់ ប្រមាណជាង ១០លានដុល្លារអាមេរិក ហើយដោយគិតថា មិនសូវជាសង្ឃឹម ក្នុងការដែលប៉ូលិសនឹងស្វែងរក ក្រុមចោរឃើញនោះទេ ទើបនាងនិងស្វាមីសម្រេច ប្រើក្រុមជំនាញផ្ទាល់ ដែលជាអង្គរក្សរបស់ខ្លួន ឲ្យធ្វើការជាភ្នាក់ងារស៊ើបអង្កេត លើករណីនេះបន្ថែមទៀត។
ពេលនេះ Kanye ដែលជាស្វាមី Kim Kardashian ក៏បានបន្តដំណើរ ទៅកាន់ Saint Pablo ឡើងវិញ បន្ទាប់ពីផ្អាកការសម្តែងរបស់ខ្លួន ពីរលើក កាលពីកើតមានហេតុ ការណ៍អកុសល ចំពោះភរិយា ដើម្បីទុកពេលមើលថែនាង ដែលកំពុងមានអារម្មណ៍ភ័យខ្លាច នៅឡើយ ប៉ុន្តែក្រោយពីមានក្រុមអង្គរក្សថ្មីមក នាងហាក់ដូចជា មានលំនឹងថា មានសុវត្ថិភាពច្រើនជាងមុន៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង