(អាមេរិក)៖ តារាចម្រៀង និងជាតារាទូរទស្សន៍អាមេរិកដ៏ល្បី Kim Kardashian កំពុងរងដំណឹងចចាមអារ៉ាមថា នាងនិងស្វាមីគឺលោក Kanye West កំពុងប្រឈមនឹងការលែងលះគ្នា ដែលមហាជនកំពុងចង់ដឹងយ៉ាងខ្លាំងចំពោះរឿងនេះ។
Jonathan Cheban ដែលជាមិត្តភក្តិរបស់ Kim Kardashian ហាក់អស់សំណើចនឹងដំណឹងដ៏រសើបនេះ ព្រោះគេជឿថា វាមិនមែនជារឿងពិតទេ។ មិត្តស្និទ្ធនឹងតារាស្រីរូបនេះហាក់ស្គាល់ច្បាស់ពីគ្រួសារ Kim Kardashian ហើយដំណឹងលែងគ្នានេះ ជាបញ្ហាធម្មតាតែគេមិនខ្វល់នឹងរឿងបែបនេះឡើយ ព្រោះយល់ថាតារាតែងកើតមានរឿងអាស្រូវមិនចេះចប់។
តារាទូរទស្សន៍ស្រីរូបនេះ ត្រូវបានមើលថែយ៉ាងល្អពីក្រុមគ្រួសារ បន្ទាប់ពីនាងជួបគ្រោះធំវិះក្ស័យ ព្រោះតែក្រុមចោរប្លន់ចូលដល់កន្លែងស្នាក់នៅរបស់នាង កំឡុងពេលទៅសម្តែងនៅប៉ារីស។
Kanye West ពេលនេះកំពុងសម្រាកព្យាបាលខ្លួននៅមន្ទីរពេទ្យ ហើយតន្ត្រីកររូបនេះ នៅតែរួមរស់ជាមួយប្រពន្ ធទោះបីមានដំណឹងចចាមអារ៉ាមមិនល្អច្រើនក្តី។
គួរបញ្ជាក់ថា កាល ពីប៉ុន្មានខែមុន Kanye លុបចោលការសម្តែងនៅក្រៅប្រទេសជាប្រញាប់ ដើម្បីជួបភរិយាបន្ទាប់ពីឮដំណឹងអាក្រក់ថា នាងត្រូវក្រុមចោរប្លន់នៅប៉ារីស ដែលរឿងនេះធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ Kim Kardashian ជាខ្លាំងរហូតពេលនេះ នាងមិនទាន់មានការសម្តែងថ្មីណាមួយនៅឡើយទេ។
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង