ព័ត៌មានកំសាន្ត ៖ ពិតជារំភើបខ្លាំងណាស់ ពិធីកររូបសង្ហា លោក ខេង រតនៈ ដែលមហាជនស្គាល់ថា នាយ ព្រែក បានរៀបការប្រវត្តិស្នេហាជាមួយនិងគូដណ្តឹងរូបស្អាត សាច់សខ្ចី កញ្ញា ជា ស្រីតី នៅក្នុងកម្មវិធី "ពេញចិត្តឬអត់" ។ ការពិតទៅទម្រាំបានក្លាយជាគូដណ្តឹងនឹងគ្នាមកទល់ពេលនេះ ហាក់បីដូចជានិស្ស័យនាំឲ្យជួបគ្នាយ៉ាងចឹង ។
កូនប្រុសតារាកំប្លែងជើងចាស់រូបនេះបានបញ្ជាក់ថា ជីវិតស្នេហារបស់លោកនិងគូដណ្តឹងហាក់ផ្លាស់ប្តូរច្រើនក្រោយពីភ្ជាប់ពាក្យ ព្រោះពេលដែលអ្នកទាំងពីរនៅជាសង្សារនោះគឺ ពួកគេមានពេលវេលាជួបគ្នាបានច្រើន ប៉ុន្តែពេលនេះ នាយ ព្រែក និងគូដណ្តឹងមិនសូវជាពេលជួបគ្នាបានច្រើនទេ ព្រោះម្នាក់ៗសុទ្ធតែរវល់ៗរៀងៗខ្លួន ប៉ុន្តែអ្នកទាំងពីរគឺស្រលាញ់គ្នាដូចដើម ។
បើយើងងាកមកចាប់អារម្មណ៍ជាមួយនិង រៀបរាប់ប្រវត្តិស្នេហាជាមួយគូដណ្តឹង នាយ ព្រែក ចង់ដឹងថាហេតុអ្វីបានជាអ្នកទាំងពីរបានជួបគ្នា ហើយឈានដល់ថ្ងៃដឹកដៃគ្នាសាងស្នេហាបែបនេះ ។ តោះទៅស្តាប់នៅខាងក្រោមទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB