(អាមេរិក)៖ បន្ទាប់ពីរឿងក្តីលែងលះដ៏ចម្រូងចម្រាស ជាមួយអតីតភរិយា Angelina Jolie មក ពេលនេះ Brad Pitt ហាក់ដូចជាដឹងថា អ្វីដែលខ្លួនគួរធ្វើទៅអនាគត សម្រាប់ទំនាក់ទំនង ក្រោយរបស់ខ្លួននោះ គឺនារីដែលជាដៃគូជីវិត មិនគួរមានលក្ខណៈដូច Angelina ទេ។
ក្រៅពីជាអតីតប្តីប្រពន្ធ ដែលធ្លាប់តែផ្អែមល្ហែម Brad Pitt និង Angelina ក៏ជាដៃគូសម្តែងដ៏សក្តិសម នៅក្នុងរឿងជាច្រើន ដែលទទួលបានការគាំទ្រ ពីទស្សនិកជន តែអ្វីៗហាក់ដូចជាងងឹត ក្រោយពី Angelina ដាក់ពាក្យប្តឹងសុំលែងលះស្វាមី ព្រោះតែហេតុផលកូនពាក់ព័ន្ធ នឹងជម្លោះក្នុងគ្រួសារ។
ពេលនេះ Brad Pitt អាចកំពុងនឹងស្វែងរកនារីណាម្នាក់ មកជួយព្យាបាលរបួសផ្លូវចិត្ត បន្ទាប់ពីការសម្តែងរឿងចុងក្រោយរបស់ខ្លួន ជាមួយអតីតភរិយា ត្រូវបានដាក់បញ្ចាំង ដែលប្រ ភពមួយទម្លាយថា នារីនោះគ្មាននរណាក្រៅពី Kate Hudson ឡើយ ព្រោះកាលពីថ្ងៃ ២៨ វិច្ឆិកា Brad បានណាត់ជួបតារាស្រីសក់ទង់ដែងរូបនេះ យ៉ាងអាថ៌កំបាំង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង