ហូលីវូដ ៖ ក្រោយរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ពេលនេះតារាចម្រៀងស្រីនាង Selena gomez បានចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែនាងត្រូវសង្ងំលាក់ខ្លួនពីបរិយាយកាសខាងក្រៅ ជាពិសេសរូបនាងក៏ផ្តាច់ខ្លួនពីបណ្តាញសង្គមមួយរយៈពេលធំផងដែរ ។
មានហ្វេនៗជាច្រើនសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលបានឃើញព័ត៌មានចុះផ្សាយថា តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះ មានសភាពល្អប្រសើរជាងមុន ។
គួរបញ្ជាក់ឲ្យដឹងថា ម្ចាស់បទ "Back to you" រូបនេះទទួលការព្យាបាលជម្ងឺផ្លូវចិត្តអស់រយៈពេលជាងមួយខែ មុនពេលចេញពីមន្ទីរពេទ្យ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14