CamNews

តារា 

មិត្តស្រីតារាចម្រៀង ម៉ា ចន្ទបញ្ញា ទម្លាយពាក្យក្នុងចិត្តជាច្រើន ភាគច្រើនស្រីៗពេញចិត្តស្តូក!

ព័ត៌មានកំសាន្ត ៖ ឃើញថាស្នេហារបស់តារាចម្រៀង Original Song លោក ម៉ា ចន្ទបញ្ញា និងមិត្តស្រីរបស់លោក គឺកញ្ញា អុឹងអុឹង ពេលនេះកំពុងតែឈាងដល់ដំណាក់កាលពី ស្រមោចនិងស្ករទៅហើយ ព្រោះស្អិតជាប់គ្នា និងផ្អែមល្អែមកាន់តែខ្លាំងឡើងៗ ។ 

បន្ទាប់ពីមានកិច្ចសម្ភាស៍មួយនៅក្នុងកម្មវិធី "ពេញចិត្តឬអត់" ឃើញថាប្រវត្តិស្នេហារបស់ តួឯកប្រុសស្រីក្នុងបទ "ពីរនាក់បានហើយ" ហាក់បីដូចជាធ្វើឲ្យអ្នកមិនទាន់មានគូ ចង់បានគូឲ្យឆាប់ៗខ្លាំងណាស់ ។ អ្វីដែលកាន់តែរំភើបចិត្តជាងនេះទៅទៀតគឺ កញ្ញា អុឹងអុឹង បានរៀបរាប់យ៉ាងវែងអំពីប្រវត្តិស្នេហារបស់នាងជាមួយនិង តារាចចម្រៀង ម៉ា ចន្ទបញ្ញា ដោយលើកឡើងថា "អរគុណសម្រាប់ការចូលមកក្នុងជីវិតរបស់អូន អរគុណសម្រាប់អ្វីគ្រប់យ៉ាងដែលបងបានធ្វើសម្រាប់អូន បងមិនដែលបានចាកចេញនៅពេលដែលយើងមានបញ្ហាទេ បងមិនដែលទុកឱ្យខ្ញុំនៅម្នាក់ឯងទេ អត់ទោសឱ្យខ្ញុំគ្រប់ពេល..បងបង្ហាញសេចក្ដីស្រឡាញ់របស់បង បងផ្តល់ឱ្យអូនមានអារម្មណ៍កក់ក្តៅ បងថែរក្សាអួន បងតែងចង់ឱ្យខ្ញុំសប្បាយចិត្ត ស្រឡាញ់អូនជារៀងរាល់ថ្ងៃ បងស្មោះត្រង់បងជាវីរបុរសរបស់អូន អូនអាចនិយាយថា អូនជឿថាបងមានក្ដីស្រឡាញ់ពិតសម្រាប់អូន សម្រាប់មនុស្សស្រីម្នាក់អាចជួបស្នេហ៍​ពិតនឹងមនុស្សល្អម្នាក់ដូចមិត្តប្រុសខ្ងុំវា​ពិបាក 
គឺគាត់តែម្នាក់គ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ អូនចង់និយាយថាអូនពិតជាស្រឡាញ់បងមែន គឺបងតែម្នាក់គក់ដែលអូនស្រឡាញ់ 
អូន️សង្ឃឹមថាបងនឹងជឿលើរក្ដីស្រឡាញ់របស់យើងណា💕
ពីរអូនមនុស្សដែលស្រឡាញ់បង💕💕😘😘😘" ។ 

ដោយយោងតាមការលើកឡើងខាងលើបានឲ្យដឹងថា មើលទៅស្នេហាដែលផ្អែមល្អែម ដូចជាស្រមោចនិងស្កររបស់ លោក ម៉ា ចន្ទបញ្ញា និងមិត្តស្រីពិតជាធ្វើឲ្យមិត្តយុវវ័យជាច្រើនច្រណែននិងចង់បានស្នេហាដូចពួកគេយ៉ាងខ្លាំង ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Ma chanpanha Ing Ing