ព័ត៌មានកំសាន្ត ៖ តារាចម្រៀង Original song លោក ម៉ា ចន្ទបញ្ញា បានផ្តល់ការជាក់ជឿដល់មិត្តស្រីយ៉ាងពេញទំហឹង ព្រមទាំងប្រកាសប្រាប់មហាជនឲ្យដឹងថែមទៀតផងថា លោកមិនខ្លាចបាត់បង់ប្រជាប្រិយទេដោយសារតែប្រកាសថា មានសង្សារនោះទេ ប៉ុន្តែអ្វីដែលលោកខ្លាចបំផុតគឺបាត់បង់មនុស្សដែលគាត់ស្រលាញ់អស់ពីបេះដូង ។
ដោយយោងតាមការបង្ហោះនៅលើគណនី instagram ផ្ទាល់របស់លោកបានឲ្យដឹងថា លោក ម៉ា ចន្ទបញ្ញា បានបង្ហោះរូបថតផ្អែមល្អែម ភ្ជាប់មកជាមួយនិងចំណងសុីអារម្មណ៍ខ្លាំងដោយលើកឡើងថា "អូនជាមនុស្សទីមួយហើយ ដែលបានបង្រៀនបងឲ្យហ៊ានធ្វើដំណើរផ្លូវឆ្ងាយដោយខ្លួនឯងលើកដំបូង។ មានគេសួរបងថា មិនខ្លាចបាត់បង់ប្រជាប្រិយភាពទេឬ ពេលប្រកាសថាមានសង្សារ?តែបងថា អត់ទេ បងខ្លាចបាត់បង់អូនវិញទើបត្រូវ។"
ក្រោយបានស្តាប់ពាក្យពេជន៍ទាំងនេះបានធ្វើឲ្យមិត្តស្រីរបស់លោក ព្រមទាំង Fans Fans ជាច្រើនកោតសរសើរលើរូបលោកថា ពិតជាបុរសក្លាហាននិងស្មោះស្នេហ៍យ៉ាងពិតប្រាកដមែន ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG