ព័ត៌មានកំសាន្ត ៖ តារាចម្រៀងដែលមានឈ្មោះល្បីគួរសមនៅក្នុងវិស័យសិល្បៈ លោក ម៉ា ចន្ទបញ្ញា និងមិត្តស្រីរបស់លោកហាក់បីដូចជាមានភាពផ្អែមល្អែម កាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយ រហូតធ្វើឲ្យក្រុមអ្នកគាំទ្រច្រណែននិងចង់មានស្នេហា ដែលពោរពេញទៅដោយសុភមង្គលដូចជាតារាចម្រៀងរូបនេះ ។
ដោយយោងតាមការបង្ហោះរូបដែលតែងតែភ្ជាប់មកជាមួយនិងចំណងជើងដ៏ផ្អែមល្អែម របស់ម្ចាស់បទ "ម្ចាស់គ្រងសុបន្តិស្នេហ៍" រូបនេះបានបញ្ជាក់ថា វាគឺជាលោកដំបូងដែលលោកនិងមិត្តស្រីសំណព្វចិត្តបានទៅដើរលេងនៅក្រៅប្រទេសជាមួយគ្នា តាំងពីស្រលាញ់គ្នាមករហូតមកទល់ពេលនេះ ។
គួរបញ្ជាក់ឲ្យដឹងថា ម្ចាស់បទ "ម្នាក់ឯងមែនទេ" តែងតែបង្អួតស្នេហាផ្អែមល្អែមរបស់លោកជាមួយនិងសង្សារសំណព្វចិត្ត ខណៈអ្នកនៅលីវជាច្រើនមានចិត្តច្រណែនយ៉ាងខ្លាំង ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG