CamNews

តារា 

Madonna ទិញ Apartment នៅ Brooklyn តម្លៃ ២៤ លានដុល្លា

តារាចម្រៀងជើងចាស់នាង Madonna បានទិញ Apartment មួយនៅ Central Park ដែលធ្វើអោយ
តារាៗគ្រប់គ្នាច្រណែនណាស់ហើយមើលទៅ។

Apartment របស់នាងដែលទើបនឹងទិញនេះមានតម្លៃជាង ២៤ លានដុល្លាអាមេរិកដែលវាមានទំហំ
២០០០ ម៉ែត្រការ៉េ ហើយមានបំពាក់សម្ភារៈប្រើប្រាស់សព្វគ្រប់ តែអ្វីដែលគួអោយញ៉ាក់សាច់នោះគឺ
វាជាសំណងអាគារមួយដែលមាន វ័យចំណាស់ដល់ទៅ ២០ ឆ្នាំជាង។

បើនិយាយពីផ្ទះរបស់តារាជើងចាស់រូបនេះនោះប្រហែលជាមានច្រើនកន្លែងណាស់ហើយ ដែលក្នុង
នោះនាងមានភូមិគ្រិះនៅ LA ហើយនៅមានផ្ទះជាច្រើននៅក្រៅប្រទេសទៀតផង ហើយមកដល់
ពេលនេះនាងបានទិញ Apartment នៅ Brooklyn តម្លៃជាង ២៤ លានដុល្លានេះទៀត ហើយបើគេ
សរុបប្រាក់វិញនោះប្រហែលជាជាង ១០ ពាន់លានដុល្លាហើយ ដែលនាងចំណាយលើផ្ទះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: madonna,  psy,  gangnam style,  star