CamNews

តារា 

តារាចម្រៀង ៥ ដួង ដែលត្រូវបានគេដឹងថា មានទ្រព្យរាប់លាន នៅក្នុងដៃ ទាំងវ័យក្មេង

កូរ៉េ ៖ មានអ្នកគាំទ្រមួយចំនួនប្រហែលជាមិនទាន់បានដឹងនៅឡើយទេថា អ្នកគាំទ្ររបស់ខ្លួនពួកគេ មានទ្រព្យសម្បតិ្តរាប់លានដុល្លារនៅក្នុងដៃ ទាំងវ័យក្មេង ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា មានតារាចម្រៀងចំនួន ៥ ដួង ដែលត្រូវបានគេដឹងថា មានទ្រព្យច្រើន ហួសពីការស្មានទៅទៀត ។ 

តារាចម្រៀងចំនួន ៥ ដួង ដែល Camnews នឹងបង្ហាញឲ្យ Fans បានស្គាល់នោះគឺមានដូចជា លោក Jung Ji Hoon, G-dragon, Sandara park, Yoona និងលោក PSY ។

១. លោក Jung Ji Hoon ហៅ Rain មានទ្រព្យសម្បត្តិប្រមាណជា ២០ លានដុល្លារ ក្រោយពីមានឈ្មោះកាន់តែល្បី នៅ ១៥ ឆ្នាំចុងក្រោយនេះ តែម្តង ។ 

២. លោក G-dragon ដែលមានសមាជិកក្រុម Big Bang ក៏មិនអន់ដែរ លោកមានលុយនៅក្នុងដៃចំនួន ២១ លានដុល្លារ ឯណោះ ។ 

៣. អតីតក្រុម 2NE1 នាង Sandara park ក៏ត្រូវបានគេដឹងថា មានទ្រព្យប្រមាណ ១៦ លានដុល្លារ ផងដែរ ។ 

៤. តារាចម្រៀងរាងតូចច្រឡឹងនាង Yoona ក៏មិនមែនក្រដែរ នាងមានប្រាក់នៅជាប់ខ្លួនដល់ទៅ​ ១១ លានដុល្លារ ។ 

៥. កំពូលតារាចម្រៀងលំដាប់ប្រទេសលោក PSY មានទ្រព្យសម្បត្តិច្រើនហួសពីការស្មានគឺ ដល់ទៅ ៤៥ លានដុល្លារ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Rain Kim Tae Hee Jung Ji Hoon G-dragon Sadara park Yoona PSY