CamNews

កំសាន្ត 

កុល ដាវី បោះ​លុយ​រាប់​ម៉ឺន​ដុល្លារ បើក​ហាង​លក់​គ្រឿង​ក្លែម​គ្រប់​មុខ ត្រៀម​សម្ពោធ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី សាច់សខ្ចី កញ្ញា កុល ដាវី បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះ
នាងមានការមមាញឹកជាខ្លាំងទាំងសិល្បៈ និង ការងាររកស៊ីផ្ទាល់ខ្លួន ខណៈដែលថ្មីៗនេះនាងបាន
បោះទុនអស់រាប់ម៉ឺនដុល្លារ ដើម្បីបើកហាងលក់គ្រឿងសមុទ្រថ្មីមួយកន្លែងទៀត នៅម្ដុំទូលទំពូង
ដែលកំពុងតែត្រៀមរៀបចំ បើកសម្ពោធដំណើរការ ក្នុងពេលឆាប់ៗនេះ។

ឆ្លើយឆ្លងជាមួយភ្នាក់ងារគេហទំព័រ LookingTODAY តាមទូរស័ព្ទនៅព្រឹកថ្ងៃអង្គារ៍ទី ១៣ ខែសីហា
ឆ្នាំ២០១៣នេះ តារាសម្តែងស្រី និយមការស្លៀកពាក់ភាពសិចស៊ីទាន់សម័យកញ្ញា កុល ដាវីបាន
ប្រាប់ឱ្យដឹងថា" ចាស...!បង ឥឡូវនេះទាំងការងារសិល្បៈ និងការងារក្រៅសិល្បៈ កំពុងតែដំណើរ
ការទៅយ៉ាងរលូន។ សព្វថ្ងៃនេះ ខ្ញុំរវល់ខ្លាំងច្រើនជាងគេ នោះគឺការងារក្រៅសិល្បៈ ព្រោះខ្ញុំបាន
បើកហាងថ្មីមួយកន្លែងទៀត ដែលមានទីតាំងនៅម្តុំទូលទំពូង ហើយកំពុងតែសម្រុក ឱ្យជាងរៀបចំ
តុបតែងលំអ ដើម្បីឆាប់បានហើយរួចរាល់ នាអំឡុងចុងខែ៨ ឬ ដើមខែ៩ខាងមុនេះ.."។

ស្រីស្រស់ កុល ដាវី បាននិយាយទៀតថា សម្រាប់ការបើហាងថ្មីនេះ គឺមិនមែនជាកម្មសិទ្ធិផ្តាច់មុខ
ដោយផ្ទាល់តែនាងម្នាក់ឯងតែនោះទេ គឺបានមកពីការចូលហ៊ុនគ្នាជាមួយមិត្តភ័ក្ត ព្រោះលុយដែល
ត្រូវយកមកចំណាយ ទាំងប៉ុន្មាននោះ គឺជារបស់នាងពាក់ណ្តាល និងលុយមិត្តភ័ក្តពាក់កណ្តាល ។
ប៉ុន្តែបើទោះជាយ៉ាងណា ក៏ដោយ កញ្ញា កុល ដាវី មិនបានបញ្ជាក់ប្រាប់ឱ្យងដឹងច្បាស់ អំពីចំនួនទឹក
ប្រាក់ ដែលត្រូវចំណាយនោះទេ គឺគ្រាន់តែនិយាយថា អស់ជាច្រើនម៉ឺនដុល្លារ។

តារាសិចស៊ី កញ្ញា កុល ដាវី បានបញ្ជាក់ប្រាប់ថា ចំពោះហាងថ្មីនេះ នាង និងមិត្តភ័ក្តបានសម្រេចចិត្ត
ដាក់ ឈ្មោះថាValentine (ក្តីស្រលាញ់) ហើយគ្រោងនិង សម្ពោធបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា
ឆ្នាំ២០១៣ខាងមុខនេះ ព្រោះនាងគិតថា លេខ៩ជាលេខដែលមានហុងស៊ុយខ្ពស់។

ជាមួយគ្នានេះដែរកញ្ញា កុល ដាវី ក៏បានប្រាប់ទៀតថា ហាងថ្មីរបស់នាងដែលជាការចូលហ៊ុនគ្នា ជា
មួយមិត្តភ័ក្តនោះគឺរៀបចំបែបមាន លក្ខណៈទាក់ទាញ។ ចំណែកឯម្ហូបអាហារគឺធ្វើតាមតម្រូវចិត្តរបស់
ភ្ញៀវមានលក្ខណៈឆ្ងាញ់ ព្រោះនាងបានជួលចុងភៅដែលមានជំនាញច្រើនឆ្នាំមកធ្វើនៅទីនោះ។ ម្យ៉ាង
នឹងមានលក់អាហារ គ្រប់ប្រភេទ ដូចជា គ្រឿងសមុទ្រ ម្ហូបកុម្ម៉ង់ មានភេសជ្ជៈ និង ស្រាបៀរជាដើម។

នៅពេលដែលសួរថាតើ ដាវី សង្ឃឹមថានឹងទទួលបានជោគជ័យឬទេ ចំពោះការបើកហាងថ្មីនេះ? ត្រូវ
បាន ដាវី ឆ្លើយតបមកវិញយ៉ាងលឿនថា "ត្រូវតែសង្ឃឹមហើយបង... បើមិនសង្ឃឹមអ្នកណាហ៊ានយក
លុយដល់រាប់ម៉ឺនទៅបោះចោលនោះបង..!" ។

គួររំឭកថា មុននេះបន្តិចតារាសម្តែង និងជាពិធីការិនីសាច់សខ្ចីកញ្ញា កុល ដាវី ក៏បានចូលហ៊ុនគ្នា ជា
មួយតារាចម្រៀង សុខ រក្សា បង្កើតក្រុមតន្ត្រីមួយក្រុម បន្ទាប់ពីបានត្រឡប់មកពីច្រៀង និងសម្តែង
នៅអាមេរិកវិញនោះ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kol davy entertainment khmer star actress