CamNews

តារា 

សារ​សំងាត់​របស់​អតីត​មិត្ត​ប្រុស ពេជ្រ អាវីហ្សា ត្រូវ​បាន​ទម្លាយ

(ភ្នំពេញ)៖ បន្ទាប់ពីប្រើអំពើរហឹង្សាវាយដំលើតារាសម្តែងស្រីសាច់ខ្ចីដូចបណ្តូលចេកកញ្ញា ពេជ្រ អាវីហ្សា បណ្តាលឲ្យរបួសស្ទើរសុះសាច់កាលពីយប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ក្នុងទឹកដីខេ​ត្តព្រះសីហនុមកនោះអតីតសង្សារបស់នាងគឺលោក គៀន ហេង ក៏ត្រូវបាន​តុ​លាការសម្រេច​ឃុំ​ខ្លួនកាលពីថ្ងៃទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ខណៈមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងចា​ស់​ដៃផង​នោះ។



យ៉ាងណាមិញក្រោយពេលឃុំខ្លួនទើបបានរយៈពេល៣ថ្ងៃប៉ុណ្ណោះសារសំងាត់ របស់អតីត​ស​ង្សាកញ្ញា ពេជ្រ អាវីហ្សា គឺលោក គៀន ហេង ដែលស្នើរឲ្យមានកិច្ចអន្តរាគមដោយអង្វរ​សុំ​ឲ្យ​បលោក ផែង វណ្ណៈ បញ្ឈ​ប់​កា​របង្ហោះព័ត៌មានពាក់ព័ន្ធការប្រើអំពើហឹង្សា​លើអតីតគូស្នេហ៍​ត្រូវ​បានមន្រ្តីបានទម្លាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក។

បើតាមការទម្លាយពីមន្រ្តីនគបាលក្រសួងមហាផ្ទៃគឺលោក ផែង វណ្ណៈ នៅលើបណ្តាញ​សង្គម​យក្ស​មួ​យ​នេះបានឲ្យដឹងថាក្រោយពេលប្រើហឹង្សាបង្ករបួសស្នាមលើកអតីតមិត្ត​ស្រី​ក​ញ្ញា ពេ​ជ្រ អាវីហ្សា ហើយភ្លាមៗនោះរូបថតនៃការរងរបួសស្នាមរបស់កញ្ញា ពេជ្រ អាវីហ្សាក៏​ត្រូ​វ​បាន​បង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈលោក ផែង វណ្ណៈ គេសង្កេ​តឃើ​ញជនបង្កគឺលោក គៀន ហេង បានផ្ញើសាមកអង្វរអោយមានការបញ្ឈប់បង្ហោះព័ត៌មានពាក់ព័ន្ធលើករណីមួយនេះ។ប៉ុន្តែជាចម្លើយត្រូវបានលោក ផែង វណ្ណៈ ឆ្លើយបដិសេធ។

បង្ហោះភ្ជាប់ជាមួយខ្លឹមសារដែលលោក គៀន ហេង ផ្ញើមកអង្វរលោក ផែង វណ្ណៈ ក៏បានសរ​សេរថា ខ្ញុំកម្របញ្ចេញខ្លឹមសារឆាតឯកជនចេញមកខាងក្រៅណាស់​ តែដោយសារមានភាពចាំបាច់ទើបខ្ញុំសម្រេចចេញផ្សាយឆាតឯកជនរបស់ខ្ញុំជាមួយលោក​ គៀង​ ហេង​ ដែលប្រើហឹង្សាលើកញ្ញា​ ពេជ្រ​ អាវីហ្សា​៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pich aviza