CamNews

តារា 

លេចឮ ពេជ្រ អាវីហ្សា ស្រឡាញ់​ស្រី​ដូច​គ្នា

ភ្នំពេញៈ តារាសម្តែងស្រីស្រស់សោភា សាច់សរខ្ចីប្រៀប ដូចបណ្តូលចេក កញ្ញា ពេជ្រ អាវី
ហ្សា ដែលកន្លងមក ធ្លាប់ជំពប់នឹង រឿងរ៉ាវស្នេហាជាច្រើន ជាមួយបុរសសម្បូរទ្រព្យ ។ តែជា
និច្ចកាល នាងតែងតែចេញមុខបដិសេធ ដោយអះអាងថា មិនទាន់មានម្ចាស់ចិត្ត ហើយក៏មិន
ទាន់ចង់គិត ពីរឿងស្នេហាទៀតផង។ រហូតដល់ Friend នៅក្នុង Facebook របស់នាងលើក
ឡើងថា មូលហេតុដែលធ្វើឲ្យនាង មិនព្រមទទួល ស្នេហាពីបុរសនោះ គឺដោយសារតែនាង
ស្រលាញ់ភេទដូចគ្នា។

បើតាមប្រភពពី Friend នៅក្នុង Facebook របស់នាង បានបង្ហើបប្រាប់ឲ្យដឹងថា ជារឿយៗគេ
តែងតែ ឃើញនាងសម្ញែង រូបថតបែបស្និទ្ធស្នាល ផ្អែមល្ហែមល្អូកល្អឺន ប្រៀបដូចជា គូស្នេហ៍
ថ្មោងថ្មី ។ តែអ្វីដែលធ្វើឲ្យ គេសោកស្តាយនោះ គឺអ្នកដែលនាងស្រលាញ់ មិនមែនជាបុរស
សម្បូរសាច់ដុំ រាងសង្ហាដូចស្រីស្អាតដទៃទេ គឺជាមនុស្សស្រីដូចនាង (ស្រីស្រឡាញ់ស្រី )។

នៅក្នុងរូបថត ជាច្រើនសន្លឹក ដែលតារាស្រីរូបស្រស់ឆើតឆាយ កញ្ញា ពេជ្រ អាវីហ្សា បង្ហាញ
ភាពផ្អែមល្ហែមប្រៀប ដូចទឹកឃ្មុំជាមួយកញ្ញា ស៊ឹម ថៃណា រហូតដល់ឱបរឹតថើបគ្នា ប្រៀបដូច
ជាគូស្នេហ៍។ មិនតែប៉ុណ្ណោះនាងថែម ទាំងប្រើក្រសែភ្នែក សម្លឹងមើលទៅដើមទ្រូង កញ្ញា ញឹម
ចាន់ថន ហាក់ដូចជាត្រេកត្រអាល និងសម្រស់ដើមទ្រូង មូលក្លំរបស់នាងជាខ្លាំង បើតាមរូប
ភាព ដែលបង្ហោះនៅលើ Facebook បានធ្វើឲ្យគេអាច សន្និដ្ឋានបានថា នាងជាមនុស្សស្រី
ដែលស្រឡាញ់ភេទដូចគ្នា ។

ដូច្នេះចង់ដឹងថា នៅក្នុងរូបភាព ដែលគេគិតថា កញ្ញា ពេជ្រ អាវីហ្សា សម្ញែងភាពផ្អែមល្ហែម
ជាមួយអ្នកសិល្បៈ រួចអាជីព២ដួងនោះ នាងពិតជា ស្រលាញ់ស្រីដូចគ្នា មែនឬយ៉ាងណា?
ហើយនេះ គឺជាដើមចម ដែលធ្វើឲ្យស្រីស្រស់រូបនេះ មិនទទួល ស្នេហ៍ ពីបុរសផ្សេងមែនទេ?
ពាក់ព័ន្ធនឹងការ លើកឡើងបែបនេះ យើងមិនទាន់ អាចទាក់ទងសុំ ការបកស្រាយពី នាងបាន
នោះទេ ។ តែ Looking TODAY និងព្យាយាមទាក់ទង ទៅនាងសារជាថ្មី ម្តងទៀត នៅពេល
ក្រោយ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich aviza entertainment khmer star