កំសាន្ត ៖ នៅក្នុងវិស័យសិល្បៈនៅជុំវិញពិភពលោក យើងសង្កេតឃើញថា ភាគច្រើនសុទ្ធតែមានរឿងអាស្រូវមិនចេះមិនចេះហើយ ប៉ុន្តែក៏នៅមានតារាមួយចំនួន ដែលមិនធ្លាប់លេចលឺរឿងអាស្រូវអាក្រក់នោះឡើយ ។
ទទ្ទឹមនឹងនេះផងដែរ យើងសង្កេតឃើញមានតារាស្រី តារាស្រី ៥ ដួង ដែលល្បីឈ្មោះខ្លាំង ប៉ុន្តែបែរជាគ្មានរឿងអាស្រូវអាក្រក់ៗទាល់តែសោះ ផ្ទុយទៅវិញមានតែរឿងរ៉ាវល្អៗ ដូចជាជួយជនក្រីក្រ ធ្វើការងារសង្គម និងជួយបង្កើតការងារឲ្យអ្នកនៅតាមខេត្ដ ឧទាហរណ៍ដូចជា កញ្ញា មាន សូនីតា ដែលមហាជនស្គាល់ថា ជារាជនីក្រមា ។
ចំណែកឯតារា ៤ ដួងទៀតគឺមានដូចនៅខាងក្រោម ៖
១. កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្ម រស្មីហង្ស មាស កញ្ញា ឱក សុគន្ធកញ្ញា ផ្ទុយពីរឿងអាក្រក់ កញ្ញាមានតែបង្កើតរឿងល្អៗ ដើម្បីធ្វើជាគំរូល្អដល់ Fans ។
២. ពិធីការនីសម្តីចាក់ទឹកមិនលិចរូបស្អាត ហើយឆ្លាតគឺ កញ្ញា ម៉េង ជីមមី ដែលអាចនិយាយបានយ៉ាងច្រើនភាសា ក្រៅពីភាសាជាតិយើងទៅ ក៏មិនធ្លាប់លេចលឺព័ត៌មានមិនល្អអ្វីដែរ ។
៣. តារាចម្រៀងរូបស្រស់ ដែលទើបផ្លាស់ចូលទ្រនំថ្មី កញ្ញា យក់ ថិតរដ្ឋា ល្បីយូរឆ្នាំហើយ ប៉ុន្តែបែរជាគ្មានរឿងអាស្រូវអ្វីសោះ ។
៤. បើនិយាយអំពីតារាសម្តែងថៃ នាង Bella Ranee កំពូលជោគជ័យខ្លាំងទាំងការងារ ស្នេហា និងការសិក្សា ក៏គ្មានរឿងអាស្រូវនឹងគេដែរ ។
៥. រាជនីក្រមា កញ្ញា មាន សូនីតា ក្រៅពីគ្មានរឿងអាស្រូវហើយ កញ្ញាបែរជាមានតែព័ត៌មានល្អ ទាំងការងារ ការផ្តល់នូវការលើកទឹកចិត្តដល់មិត្តៗយុវវ័យ ចែករំលែកភាពជោគជ័យ និងបង្កើតការងារឲ្យជនចាស់ៗទៀតផង ពិតជាសាកសមជាតារាគំរូរបស់មហាជនពិតមែន ៕
ដោយ ៖ គន្ធា