សម្រស់ ៖ បុរសស្រ្ដីគ្រប់រូប គួរតែដោះស្រាយបញ្ហាស្បែកជ្រីវជ្រួញ ដែលបណ្ដាលមកពីការវិវឌ្ឍទៅនៃអាយុ។ ទោះជាយ៉ាងណាង ក៏នៅមានវិធីសាស្រ្ដដ៏ប្រសើរមួយ ដើម្បីកាត់បន្ថយការលេចចេញនូវស្នាមជ្រីវជ្រួញ ដោយការព្យាបាលសម្ផស្ស តាមរយៈការចាក់បូថុក(Botox)។ ដោយមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៥១ រាជធានីភ្នំពេញ គ្លីនិកថែករក្សាស្បែក Faceline ផ្ដល់ជូនការព្យាបាលសម្ផស្សដោយបូថុក នៅក្នុងតម្លៃមួយដ៏សមរម្យ ដែលអាចរកបាន នៅក្នុងប្រទេសកម្ពុជា។
តើអ្វីទៅជាការព្យាបាលសម្ផស្សដោយ Botox?
ការព្យាបាលសម្ផស្ស ដោយបូថុក គឺជាភ្នាក់ងារចាក់បញ្ចូល ទៅក្នុងស្បែកមួយ ដែលត្រូវបានប្រើប្រាស់ ដើម្បី កាត់បន្ថយស្នាមជ្រីវជ្រួញ នៅលើផ្ទៃមុខ ដោយធ្វើឱ្យសាច់ដុំត្រង់ផ្ទៃមុខបានសម្រាក។ ថ្នាំព្យាបាលសម្ផស្សបូថុកនេះ មានផ្ទុកនូវទម្រង់ជាតិពុលស្រាលបំផុត ដែលត្រូវលាយផ្សំជាមួយសារធាតុដទៃទៀតប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់ និងត្រូវបានបង្ហាញថា ថ្នាំព្យាបាលសម្ផស្ស Botox នេះ មានសុវត្ថិភាពខ្ពស់ ក្នុងការព្យាបាល។ ដោយសារហេតុផលនេះ ទើប រដ្ឋបានចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាឱ្យមានការព្យាបាល ដោយប្រើ Botox ដែលផលិតចេញពីសារធាតុ botulinum toxin នេះ ដើម្បីកាត់បន្ថយវិបត្ដិសាច់ដុំត្រង់ភ្នែក និងស្នាមជ្រីវជ្រួញចុងចិញ្ចើម។ ការព្យាបាលពិសេសនេះ ជាញឹកញាប់ត្រូវបានប្រើប្រាស់រួមផ្សំជាមួយ វិធីសាស្រ្ដវះកាត់កែសម្ផស្សត្រង់ផ្ទៃមុខដូចជា វះកាត់លើកផ្ទៃមុខ ឬវះកាត់លើកត្របកភ្នែក ដើម្បីបង្កើនអត្ថប្រយោជន៍កែសម្ផស្សជាអតិបរមា។
តើការព្យាបាលសម្ផស្សដោយ Botox មានអត្ថប្រយោជន៍សំខាន់ៗអ្វីខ្លះ?
ការព្យាបាលសម្ផស្ស ដោយ Botox គឺជាដំណោះស្រាយ ចំពោះបញ្ហាជ្រីវជ្រួញ ដោយគ្មានការវះកាត់។ បុរស ស្រ្ដីភាគច្រើន អាចទទួលបាននូវផ្ទៃមុខម៉ត់រលោង ដោយមិនចាំបាច់ឆ្លងកាត់ ការវះកាត់កែសម្ផស្ស។ ថ្នាំព្យាបាលសម្ផស្ស Botox បង្កមុខរបួសតូចបំផុត និងអាចដោះស្រាយបញ្ហាជ្រីវជ្រួញ នៅបរិវេណថ្ងាស ក និងជុំវិញមាត់។
ü ការព្យាបាលសម្ផស្សដោយ Botox ត្រូវបានអ្នកជំនាញបង្ហាញថា មានប្រសិទ្ធភាពលើកចិញ្ចើមឱ្យខ្ពស់។ មួយរយៈពេលកន្លងទៅ ចិញ្ចើមរបស់អ្នក អាចធ្លាក់។ តាមរយៈការព្យាបាលសម្ផស្ស ដោយ Botox អ្នកអាចលើកចិញ្ចើមរបស់អ្នកឱ្យខ្ពស់ ដែលធ្វើឱ្យមុខរបស់អ្នក ថយការនឿយហត់ ព្រមទាំងផ្ដល់ឱ្យអ្នកនូវរូបសម្រស់កាន់តែក្មេងជាងវ័យ។
ការព្យាបាលសម្ផស្សដោយ Botox មានប្រសិទ្ធភាពកាត់បន្ថយការហូរញើសច្រើន។ បុរសស្រ្ដីភាគច្រើន ដែលមានការហូរញើសច្រើន នៅបរិវេណក្រោមក្លៀក ពិតជាបញ្ហាគួរឱ្យខ្មាសអៀនណាស់ ដែលចាំបាច់ត្រូវដោះស្រាយពីមួយថ្ងៃ ទៅមួយថ្ងៃ។ ការព្យាបាលសម្ផស្សដោយ Botox ដ៏សាមញ្ញមួយ អាចកាត់បន្ថយបរិមាណញើស ដែលផលិតចេញ និងដើម្បីកាត់បន្ថយបញ្ហាដ៏គួរឱ្យខ្មាសអៀននេះ។
ü ការព្យាបាលសម្ផស្សដោយ Botox កាត់បន្ថយជំងឺប្រកាំង។ អតិថិជនមួយចំនួន និយាយាថា ក្រោយការព្យាបាលសម្ផស្ស ដោយ Botox ពួកគេរំភើបចិត្ដ ដោយឃើញថា កម្រិតនៃអាការៈឈឺក្បាលរបស់ពួកគេ មានការថយចុះ។ នេះអាចជាអត្ថប្រយោជន៍ ដែលសម្រេចបានចំពោះ បុរសស្រ្ដី ដែលរងវិបត្ដិដោយអាការៈឈឺក្បាលធ្ងន់ធ្ងរ។
ការព្យាបាលសម្ផស្សដោយ Botox គឺជាវិធីសាស្រ្ដព្យាបាលប្រឆាំងនឹងភាពជ្រីវជ្រួញ ដោយគ្មានការវះ កាត់។ ការព្យាបាលសម្ផស្សដោយ Botox អាចកាត់បន្ថយស្នាមជ្រួញ ដោយការសើច និងជ្រួញចិញ្ចើម និងស្នាមជ្រីវជ្រួញដទៃទៀត ដែលបណ្ដាលមកពីការកន្រ្ដាក់សាច់ដុំផ្ទៃមុខ បានយ៉ាងមានប្រសិទ្ធភាព។
លោកអ្នកអាចស្វែងរកសេវាព្យាបាលសម្ផស្ស ដោយការចាក់ Botox នេះ នៅគ្លីនិកថែរក្សាស្បែក Faceline។ Faceline មានផ្ដល់សេវាកម្មព្យាបាលសម្ផស្ស ដោយការចាក់ Botox ៤ ប្រភេទដូចជា ចាក់ Botox ត្រង់ថ្ងាស ចាក់ Botox បំបាត់ស្នាមជ្រួញត្រង់ចន្លោះចិញ្ចើម( Glabella Botox)
ចាក់ឱ្យមានទម្រង់មុខអក្សរ V និងចាក់ Botox បំបាត់ស្នាមជ្រួញ នៅចុងចិញ្ចើម និងជុំវិញមាត់(Crow's foot Botox)។
ដើម្បីទទួលបានការព្យាបាលដោយប្រសិទ្ធភាពខ្ពស់ លោកអ្នក អាចអញ្ជើញមកប្រឹក្សា ជាមួយអ្នកជំនាញថែរក្សាស្បែក និងវេជ្ជបណ្ឌិតឯកទេស នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 015 23 45/ 061 555 349៕
ដោយ ៖ សារ៉ាត