CamNews

តារា 

សារាយ សក្ខណា សម្ញែង​ពីសុភមង្គល​ជាមួយ​ស្វាមី​ នៅ​អាមេរិក

ភ្នំពេញៈ ចាប់តាំងពី អតីតតារាសម្តែង អ្នកនាង សារាយ សក្ខណា ចាកចេញពីស្រុកកំណើត ទៅ​សម្ងំរស់នៅជាមួយ ស្វាមីឯនាយ សមុទ្រ រយៈពេលប៉ុន្មានខែនេះ គេមិនដែលឃើញ នាងបង្ហាញ​ពីរូប ភាពផ្អែមល្ហែម ជាមួយស្វាមីទេ ។ ទើបតែពេលថ្មីៗនេះតារារូបនេះ បានសម្ញែង រូបថតបង្ហាញ ស្នាមញញឹម សេចក្តីសុខ និង សុភមង្គល ជាមួយស្វាមី នៅក្នុងពិធីខួបកំណើត គម្រប់៤០ឆ្នាំ របស់​ស្វាមីនាង ។

នៅពេលថ្មីៗនេះ តារាស្រីដែលធ្លាប់ មានឈ្មោះ បោះសំឡេងក្នុងការ សម្តែង អ្នកនាង សារាយ សក្ខណា បានបង្ហោះរូបថត ២-៣ សន្លឹក ថត ជាមួយស្វាមីបង្ហាញ ស្នាមញញឹមបិទមាត់មិនជិត ដែល​ធ្វើឲ្យទស្សនិកជន ជាច្រើនគិតថា នាងជានារីម្នាក់ ដែលមានសំណាងគួរ ឲ្យច្រណែន ក្រៅ ពីមានកេរ្តិ៍ឈ្មោះល្បី រូបសម្រស់ ស្រស់ស្អាត នាង ក៏មានស្វាមីរូបសង្ហារ សម្បូរលុយ និងចេញ ទៅរស់នៅ ក្រៅប្រទេស លើគំនរលុយជាមួយស្វាមី ថែមទៀតផង ។ ប៉ុន្តែក្រោយពី នាងចាក ចេញ ទៅរស់នៅតាម ស្វាមីគេមិនដែលឃើញ នាងបង្ហាញរូបថតស្និទ្ធស្នាល ផ្អែមល្ហែម ជាមួយ ស្វាមី ទាល់តែសោះ ទើបតែពេលនេះ នាងសម្ញែងរូបថត ក្នុងកម្មវិធី ជប់លៀង មួយជាមួយ ស្វាមី និងសមាជិក ក្នុងគ្រួសារ ហាក់ដូចជាមាន សុភមង្គល ខ្លាំង ណាស់ ។

តាមរយៈចេតនា ក្នុងការបង្ហាញរូបថតបែបនេះ ត្រូវបានទស្សនិកជន មួយចំនួន លើកឡើងថា តារាស្រី រាងខ្ពស់ស្រឡះរូបនេះ ទំនងជាចង់ ឲ្យទស្សនិកជនគិតថា នាងចេញទៅរស់នៅ ជាមួយ ស្វាមីយ៉ាង មានសុភមង្គល ខុសពីព័ត៌មាន ដែលធ្លាប់លេចឮថា នាងចេញទៅរស់ នៅក្រៅប្រទេស កណ្តោចកណ្តែងខ្វះ ភាពកក់ក្តៅ ពីស្វាមី ដែលជា ព័ត៌មានចចាមអារ៉ាម ធ្លាប់លេចឮនាពេលកន្លង ៕

Looking Today

Looking Today

Looking Today

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: khmer star mc actress saray sakana