CamNews

តារា 

ទឹកចិត្តមិត្ត! ដោយសារតែចង់ឲ្យភ្ញាក់ផ្អើល កញ្ញា ដួង ម៉ានិច សុខចិត្តធ្វើដល់ថ្នាក់នឹងផង!

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃសៅរ៍ ទី ២៥ ខែកុម្ភៈនេះគឺត្រូវជាថ្ងៃខួបកំណើតរបស់ តារាសម្តែងរូបស្រស់ គឺ អ្នកនាង សារ៉ាយ សក្ខណា ។ នៅក្នុងថ្ងៃនោះ កញ្ញា ដួង ម៉ានិច ក៏បានរៀបចំកម្មវិធីដើម្បីបង្កការភ្ញាក់ផ្អើលដល់មិត្តរបស់នាង រហូតដល់បន្ទប់គេងតែម្តង ពិតជារំភើបខ្លាំងស្ទើរតែមិនគួរឲ្យជឿតែម្តង ។ 

ការពិតទៅវាគឺលែងជារឿងចម្លែកហើយដែលតារាស្រីអ្នកនាង សារ៉ាយ សក្ខណា មានមិត្តទាំងក្នុងនិងក្រៅសិល្បៈច្រើន ព្រោះនាងគឺជាតារាល្បីម្នាក់ប៉ុន្តែនាងមិនដែលប្រកាន់ខ្លួន ឬ វាយឬកអ្វីនោះឡើយ ។ 

នៅក្នុងនោះផង គេសង្កេតឃើញថា តួឯកស្រីក្នុងរឿង "ពស់កេងកង" ពិតជាមានសន្តានចិត្តល្អ ហេតុតែចង់ឲ្យមិត្តភក្តិរបស់ខ្លួនមានការភ្ញាក់ផ្អើល កញ្ញា ដួង ម៉ានិច សុខចិត្តចំណាយកម្លាំងទៅដល់ក្នុងបន្ទប់របស់មិត្តតែម្តង ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Doung manich Saray sakana