ស្ដ្រីជាអ្នកដំណើរម្នាក់ នៅលើយន្ដហោះ Air Canada ត្រូវបានបញ្ជូនជាបន្ទាន់មកកាន់មន្ទីរពេទ្យ
បន្ទាប់ពីត្រូវប៉ះទង្គិចខ្លាំង ដោយសារតែស្លាបកង្ហាមួយរបស់យន្ដហោះ។
យន្ដហោះដឹកអ្នកដំណើរ និងអាកាសយានិក ៧៥នាក់ ធ្វើដំណើរពី Calgary ទៅកាន់ Grande
Prairie នៃប្រទេសកាណាដា ត្រូវបង្ខំចុះចតជាបន្ទាន់ ក្រោយពីកង់យន្ដហោះត្រូវផ្ទុះ ពេលកំពុង
ហោះឡើង។ នៅពេលចុះចត យន្ដហោះនេះ ត្រូវផ្អៀងទៅខាងស្ដាំ បណ្ដាលឱ្យស្លាបកង្ហារប៉ះ
ទៅនឹងផ្លូវ ហើយក៏បុកទម្លុះកាប៊ីនរបស់អ្នកដំណើរ ហើយក៏ទៅប៉ះក្បាលរបស់នាង Christina
Kurylo ។
សំណាងល្អ ស្ដ្រីរងគ្រោះនេះ រងរបួសស្រាល នៅក្នុងឧបទ្ទវហេតុនេះ។ នាង Christina Kurylo
ប្រាប់ថា នាងពិតជាសំណាងខ្លាំងណាស់ នៅពេលប្រឈមនឹងស្លាបកង្ហារដ៏ធំរបស់យន្ដហោះ។
យន្ដហោះត្រូវផ្អៀងទៅខាងស្ដាំ ធ្វើឱ្យស្លាបកង្ហារត្រូវប៉ះដី និងបាក់
ស្ដ្រីរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់ស្លាបកង្ហារយន្ដហោះ
គួររំលឹកថា មុននេះ ប្រភេទយន្ដហោះខាងលើ របស់ក្រុមហ៊ុន Jazz Aviation ធ្លាប់បានជួបគ្រោះ
ថ្នាក់ដូចគ្នានេះ ចំនួន ៦លើក នៅទូទាំងពិភពលោក។ ប៉ុន្ដែ លោក David Deveau ដែលជាអគ្គ
នាយករងរបស់ក្រុមហ៊ុន បែរជាបដិសេធរាល់កំហុសឆ្គងផ្នែកបច្ចេកទេស ទាក់ទិននឹងប្រព័ន្ធចុះ
ចតរបស់យន្ដហោះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail