CamNews

តារា 

កញ្ញា ឌួង ម៉ានិច កំពុងតែរវល់ខ្លាំងជាមួយការងារសិល្បៈ

ភ្នំពេញ ៖ កញ្ញា ឌួង​ ម៉ានិច កំពុងតែត្រូវរវល់ខ្លាំងជាមួយនឹងការងារសិល្បៈរបស់ខ្លូន​ ហើយមូយរយៈនេះគេសង្កេតឃើញថា កញ្ញាតែងតែមមាញឹក មានមុខមាត់ច្រើនក្នុងរង្វង់សិល្បៈ ជាមួយនឹងការថត ការសម្តែងជាបន្តបន្ទាប់ ទាំងក្នុងខ្សែភាពយន្ត ស្ពត និង​ ខារ៉ាអូខេ ជាដើម។

ទស្សនិកជនកាន់តែស្គាល់ កញ្ញា​​ ឌួង ម៉ានិច​ នៅក្នុងខ្សែភាពយន្ដរឿង ‘ភ្លើង’​ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលធ្វើឲ្យនាងទទួលបានការគាំទ្រយ៉ាងខ្លាំង ជាមួយនឹងភាពប៉ិនប្រសប់ ក្នុងការសម្តែងរបស់នាង។

ដោយសារតែការស្រលាញ់សិល្បៈតាំងតែពីតូច ទើបធ្វើឱ្យនាងទទួលបានភាពជោគជ័យ ជាមូយនឹងទេពកោសល្យរបស់ខ្លូន។ ហើយថ្មីៗនេះ បទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្តិ ដែលជាបទល្បីមានចំណងជើង ‘សង្សារមួយខែពីរខែ ទើបតែចេញ MV ជាផ្លូវការ ក៏កញ្ញាទទួលបានតំណែងជាតួស្រីក្នុងបទនេះផងដែរ។​ ជាងនេះទៅទៀត ម៉ានិចក៏បានគ្រងតំណែងជាតួឯកស្រី ក្នុងខ្សែភាពយន្តខ្នាតធំ​​រឿង ‘ទារុណកម្មខ្មោច’ ដែលកំពុងបញ្ចាំងគ្រប់បណ្តារោងកុនល្បីៗ និងកំពុងតែទទួលបានការគាំទ្រពីទស្សនិជនយ៉ាងខ្លាំងផងដែរ ៕






អត្ថបទ៖ ចំរើន


Tags: Doung Manich