ព័ត៌មានកំសាន្ត ៖ តារាកូរ៉េ ដែលតែងតែជាអ្នកដែលពូកែក្នុងការថតរូប និងនៅក្នុងចំណោមនោះមាន Taeyeon ដែលជាតារាស្រីដែលមានល្បីក្នុងការរូបថតរូប selfies គួរឲ្យស្រលាញ់និង មើលទៅមានភាពអស្ចារ្យខ្លាំងណាស់ ។ ក្រុមអ្នកគាំទ្រ ស្រឡាំងកាំងជាមួយនឹង រូបថតរបស់នាងដែលកាលពីពេលថ្មីៗនេះ នាងបានប្រើកម្មវិធីកូរ៉េមួយ ដែលគេហៅថា Snow ដើម្បីប្រែក្លាយខ្លួនទៅជាកូនឆ្កែមួយក្បាលដែលមានមុខមាត់ គួរអោយស្រឡាញ់ ។
មេដឹកនាំក្រុម SNSD ដែលគួរអោយស្រឡាញ់និងមានទេពកោសល្យ Taeyeon នាងត្រូវបានគេទទួលស្គាល់ចំពោះការស្រឡាញ់របស់នាងចំពោះសត្វឆ្កែ ។ ហើយនាងក៍ធ្វើការសម្រេចចិត្តកាលពីពេលថ្មីៗនេះ ថតរូប (selfie) តាមរយៈកម្មវិធីថ្មីដែលមានឈ្មោះថា SNOW ហើយនាងក៍បានសម្រេចចិត្ត កែប្រែរូបថតរបស់នាង ឲ្យដូចជាសត្វឆ្កែដែលគួរឲ្យស្រលាញ់ជាងគេ ដែលអ្នកទាំងអស់គ្នា មិនដែលឃើញពីមុនមក ។
ចំពោះការបង្ហោះរូបនោះ Taeyeon ត្រូវបានក្រុមអ្នកគាំទ្រ ទទួលស្វាគមន៍យ៉ាងកក់ក្តៅជាមួយនឹង មតិយោបល់ថា នាងមើលទៅគួរអោយស្រលាញ់ជាងសត្វឆ្កែរបស់នាងទៅទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo