CamNews

តារា 

ថាម៉េចមិនទាន់រៀបការផង Justin ចុះហត្ថលេខាបែកចែកទ្រព្យសម្បត្តិជាមួយ Hailey?

ហូលីវូដ ៖ តាំងពីត្រលប់មកទាក់ទងគ្នាជាថ្មីម្តងទៀត គេសង្កេតឃើញថា ស្នេហារបស់ Justin bieber ដែលមានចំពោះ Hailey Baldwin ហាក់បីដូចជាងប់ងុលខ្លាំងមែនទែន ។ ទោះជាស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយចុះ ប្រភពផ្លូវការមួយបានចុះផ្សាយថា Justin bieber មិនទាន់បានចុះហត្ថលេខាបែកចែកទ្រព្យសម្បត្តិជាមួយនឹងគូដណ្តឹងមុនពេលរៀបការ ដូចដែលពាក្យចចាមអារាមនោះទេ ។​

ជាមួយគ្នានេះផងដែរ Hailey ក៏បានចេញមុខបដិសេធផងដែរថា នាងនៅមិនទាន់ចុះហត្ថលេខា លើលិខិតស្នាម ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ ។ 

នៅក្នុងនោះផងដែរ TMZ បាននិយាយថា Justin bieber​ និង Hailey Baldwin នឹងរៀបការនៅក្នុងវីឡាមួយដែលតារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះទើបតែទិញ នៅឯប្រទេសកាណាដា ។ ប្រភពដដែលបានបន្តថា ដើមឡើយគូស្នេហ៍មួយគូនេះ មានគម្រោងរៀបការនៅក្នុងឆ្នាំ ២០១៩ ប៉ុន្តែពួកគេបានធ្វើការផ្លាស់ប្តូរចិត្ត ដោយចង់រៀបការនៅពាក់កណ្តាលខែកញ្ញា នេះវិញ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez