CamNews

តារា 

Psy ចង់បង្រៀនលោក Obama រាំ Gangnam Style

ក្រោយពេលដែលគេបានបកស្រាយថារូបភាពដែលលោកប្រធានាធិបតី Barak Obama រាំបទចម្រៀង
Gangnam Style គឺជារូបភាពក្លែងក្លាយនោះ Psy បាននិយាយប្រាប់ថា បើសិនជាអាច គេចង់បង្រៀន
លោក Obama អោយចេះរាំចង្វាក់សេះនេះ។

Psy បានចូលរួមក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Capital FM Radio ជាភាសាអង់គ្លេសដែលគេបានបាន
ប្រាប់ថាបើមានសំណាងបានទៅសិតវិមាននោះ គេនឹងបង្រៀនលោក Obama អោយចេះរាំក្បាច់សេះ
តែម្ដង។

ពិធីករបានសួរទៅកាន់ Psy ថាហេតុអ្វីបានជាមិនថតវីដេអូបង្រៀនរាំបទ Gangnam Style ហើយបញ្ជូន
ទៅកាន់លោក Obama តែម្ដងទៅ? Psy បានប្រាប់ថា វាមិនងាយស្រួលនោះទេក្នុងការរៀនរាំតាមរយៈ
វីដេអូ តែប្រសិនបើបានជួបផ្ទាល់ទើបល្អ។

នៅចុងបញ្ចប់នៃកម្មវិធី Psy បាននិយាយក្នុងកម្មវិធីនោះថា លោកប្រធានាធិបតី Obama ប្រសិនបើខ្ញុំ
អាចទៅជួបលោកនៅ សិតវិមាន នោះខ្ញុំនឹងបង្រៀនលោករាំ Gangnam Style៕

ដោយ៖ ម៉ូកា
ប្រភពពី៖ koreabang 

 


Tags: psy kpop gangnam style obama usa