CamNews

តារា 

សម្តេចតេជោ លុបចោលការជួបជាមួយ ជប៉ុន ឥណ្ឌា បារាំង ភ្លាមៗព្រោះចាំបាច់ត្រូវទៅពេទ្យបន្ទាន់នៅក្រៅប្រទេស

ភ្នំពេញ ៖ ដោយយោងតាមគេហទំព័រផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គាត់លុបចោលការជួបជាមួយ ជប៉ុន ឥណ្ឌា បារាំង ភ្លាមៗព្រោះចាំបាច់ត្រូវទៅពេទ្យបន្ទាន់នៅក្រៅប្រទេស ។ នៅក្នុងផងដែរ សម្តេចក៏បានលើកឡើងថា "ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភក្រ័ បរទេសពិសេសជប៉ុន ឥណ្ឌា បារាំងដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលប់ចោលទៅវិញ។ ដោយការហត់នឿយខ្លាំងពែកខ្ញុំ ធ្លាក់ខ្លួនមានជម្ងឺដែលចាំបាច់ត្រូវ មកពេទ្យបន្ទាន់ដើម្បីពិនិត្យនិង ព្យាបាល។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរី តាំងពីម៉ោង២ល្ងាចថ្ងៃ៣ឧសភា និងអាចវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃអាទិត្យ៧ឧសភាដើម្បី បន្តរការងារជាធម្មតាឡើងវិញ។ សូមជូនពរបងប្អូនជនរួមជាតិជួប តែសេចក្តីសុខ" ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Hun sen