CamNews

តារា 

អតីតភរិយា Brad Pitt ទាំងពីរ​ហាក់​ប្រជែងគ្នា ក្នុងកម្មវិធី​ពានរង្វាន់​អូស្ការ ២០១៧

អាមេរិក៖ មហាជនកំពុងតែចាំមើលថាតើតារាហូលីវូតដ៏ល្បីពីររូបគឺ Angelina Jolie និង Jennifer Aniston នរណានឹងទទួលបានពានរង្វាន់អូស្ការក្នុងឆ្នាំ២០១៧ នេះ។

ក្រសែភ្នែកអ្នកគាំទ្របានសម្លឹងមើលតារាស្រីទាំងពីរនេះក្នុងឈុតសំលៀកបំពាក់ហាក់ប្រជែងគ្នាខណៈដែល Jennifer ស្ថិតក្នុងឈុតពណ៌ខ្មៅ រីឯ Angelina ក៏ស្លៀកឈុត ពណ៌ខ្មៅដូចគ្នាដោយម្នាក់ឆែកខាងឆ្វេង រីឯម្នាក់ទៀតស្លៀក ឆែកខាងស្តាំ។

Jennifer Aniston ក៏ជាអតីតភរិយារបស់ Brad Pitt ដែរ ពេលនេះនាងមានអាយុ ៤៨ឆ្នាំហើយនៅក្នុងឆ្នាំនេះ Jennifer គឺជាអ្នកបង្ហាញខ្លួនដ៏​ពិសេសម្នាក់​​ក្នុងកម្មវិធីពានរង្វាន់ អូស្ការប្រចាំឆ្នាំលើកទី៨៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ជាមួយនឹងអាវផាយដ៏ស្រស់ស្អាតដើរលើ កម្រាលព្រំក្រហមដូចដែល Angelina អតីតភរិយារបស់ Brad Pitt ទើបនឹងលែងលះក៏មិនធម្មតាជាមួយនឹងឈុតខ្មៅអូស កម្រាលព្រំធ្វើឲ្យអ្នកទស្សនាសម្លឹងមើល មិនដាក់ភ្នែកដែលអ្នកខ្លះគិត ថាអ្នកទាំងពីរចង់ប្រជែង ឬបង្អួតសម្រស់ដាក់គ្នា៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie