CamNews

តារា 

អស់ទាស់ !! តារាស្រីក្មេងខ្ចី ២ ដួង ទាំងស្អាតទាំងល្បី ធ្វើឲ្យពិបាកក្នុងការជ្រើសរើសណាស់

ព័ត៌មានកំសាន្ត ៖សម្រស់របស់តារាស្រីទាំង ២នាក់នេះ ពេលខ្លះបានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួនចែកមិនដាច់ថា តើគួរជ្រើសរើសយកម្នាក់ដែលណាដែលមានមុខមាត់ស្អាតជាងគេនោះ ។ 

នៅពេលនេះក្រុមអ្នកគាំទ្របាន បានស្នើឲ្យមានការជ្រើសរើស តារាស្រីដែលមានមុខមាត់ស្រស់ស្អាតជាងគេ ។ 

តារាស្រីទាំង ២ ដែលមានឈ្មោះថា Irene ដែលជាសមាជិកក្រុម Velvet និង Tzuyu ដែលជាសមាជិកក្រុម TWICE គឺមានរូបសម្រស់ស្រស់ស្អាតដូចគ្នា ដោយធ្វើឲ្យក្រុមអ្នកគាំទ្រចែកមិនដាច់ថា គួររើសយកម្នាក់ណានោះទេរវាងអ្នកទាំង ២ នាក់នេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Irene បានបង្ហាញរូបភាពរបស់នាង ដែលស្ថិតនៅលើកំរាលព្រំក្រហម នៅក្នុងខែសីហា នៅក្នុងឆ្នាំ ២០១៤ ហើយរូបថតនាពេលបច្ចុប្បន្ន គឺជាសកម្មភាព នៅក្នុងកម្មវិធី Music Bank MC ដែលធ្វើជាពិធីករជាមួយនិងសិល្បករម្នាក់ឈ្មោះថា Park Bo Gum ។ 

តារាស្រីដែលជាសមាជិកក្រុម TWICE ត្រូវបានគេចូលរួមគាំទ្រនិង លើកម្ពស់នៅក្នុងបទចម្រៀងដែលមានចំណងជើងថា “Cheer Up” ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: TWICE Velvet Irene Seoul South korea kpop