CamNews

តារា 

ប៉ែន ចំរ៉ុង ដាក់ពាក្យប្ដឹងលែងលះ ភរិយាឥតខាន់ស្លា ភិន សុដាលីស ក្រោយមានផ្ទៃពោះបីខែ

(ភ្នំពេញ)៖ ចំណងស្នេហារស់នៅ ក្រោមដំបូលផ្ទះជាប្តី-ប្រពន្ធ ឥតខាន់ស្លាគ្រាន់តែ​ចុះ អ៊ីតាស៊ី​វិល ពេញផ្លូវច្បាប់រយៈពេលជាង១ឆ្នាំរវាងតារា សម្តែងប្រុសលោក ប៉ែន ចំរ៉ុង និងតារាស្រីនាង ភិន សុដាលីស ថ្មីៗនេះមានប្រភពទម្លាយថា បច្ចុប្បន្នមានភាពរង្គួរង្គើររហូតឈានដល់ការ​សម្រេច​ចិត្តដាក់ពាក្យបណ្តឹងទៅតុលាការជាផ្លូវការ​បន្ទាប់ការរស់នៅសាងសុភមង្គលស្នេហ៍ ពុំមានភាពចុះសម្រុងគ្នានោះ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថាលោក ប៉ែន ចំរ៉ុង បានដាច់ចិត្តដាក់ពាក្យប​ណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រ ជាមួយគ្នាជាង១ឆ្នាំ ភិន សុដាលីស អស់រយៈពេល ជាងកន្លះខែមកហើយ ពោលគឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្លេះ ក្រោមមូលហេតុក្នុងពាក្យបណ្ដឹងលែងលះ ដ៏គួរឲ្យចម្លែកនេះ បានត្រឹមតែលើកហេតុផលថារស់នៅ មិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាមប្រភពព័ត៌មានពីចង្កោមរស់នៅ ក្នុងមជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថា រវាងលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានកើតមានជម្លោះផ្ទៃក្នុងគ្រួសារនេះ ជាយូ​រមកហើយ ពោលគឺតាំងពីនាង ភិន សុដាលីស ប្រមាណជិតមួយខែឯណ្ណោះ។

ដោយឡែកបើប្រភពខ្លះទៀតបាននិយាយថា គេសង្កេតឃើញ ភិន សុដាលីស និង ប៉ែន ចំរ៉ុង ចាប់ផ្ដើមធ្វើឫកសោះអង្គើយ និងរករឿងគ្នា មិនចេះចប់មិនចេះហើយ ក្រោយពេលនាងមា​នទំងន់កូន៣ខែក្នុងផ្ទៃ រហូតដល់ថ្នាក់ពេលខ្លះលោ​​ក ប៉ែន ចំរ៉ុង ខូចចិត្តដើរផឹកស៊ីស្រវឹង ស្ទើររាល់យប់ និងលែងចូលដេកផ្ទះ ដូចមុនទៀតក៏មានដែរ។ ចំណុចទាំងនេះក៏បានធ្វើឲ្យ សុដាលីស កាន់តែមានលេសដើម្បីងាយស្រួល ក្នុងកា​រ​ចោទប្រកាន់ថាស្វាមី ប៉ែន ចំរ៉ុង កំពុងមានស្នេហា​ថ្មី ជាមួយ​នារីផ្សេងបង្កក្លាយជាជម្លោះក្នុងគ្រួសារ។

ប្រភពដដែលនេះបានបន្តថា បច្ចុប្បន្នពាក្យបណ្តឹងប្តឹងលែងលះរបស់គូស្នេហ៍ សិល្បៈទាំង​ពីរគឺ​លោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានធ្លាក់ដល់ដៃតុលាការហើយ កាលពីថ្មីៗមុននេះបន្តិច​។ ប៉ុន្តែនៅរង់ចាំតែថ្ងៃចេញដីកាកោះហៅ ពួកគេទាំងពីរដើម្បីចូលបំភ្លឺតែប៉ុណ្ណោះ។

កាលពីរសៀលព្រលប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ គេហទំព័រ Khmertalking មិនទាន់អាច​ស្វែងការស្រាយភ្លឺតាមទូរស័ព្ទពីសំណាក់ ស្វាមី-ភរិយា អ្នកទាំងពីរគឺលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បាននៅឡើយទេ ជុំវិញដំណឹងដ៏រសើបខាងលើនេះ។ ដោយឡែក សម្រាប់ លោក អ៊ិ​ន សុភិន Khmertalking​ ក៏បានព្យាយធ្វើការទំនាក់ទំនង តាមទូរស័ព្ទដើម្បីសូរនាំពីបញ្ហា​ខាងលើ នេះដែរនៅព្រលប់ថ្ងៃ ដដែលនេះ ប៉ុន្តែទូរស័ព្ទរបស់លោក ពេលហៅចូលឆ្លើយថា កំពុង​ជាប់រវ​ល់​។

ទាក់ទងនឹងដំណឹងនៃការរង្គួសរង្គើរ ស្នេហារវាងលោក ប៉ែន ចំរ៉ុង និងនាង ភិន សុភិន នេះដែរគេហទំព័រ Khmertalking រង់ចាំស្វាគមន៍ជានិច្ច នូវរាល់ការចេញមុខបំភ្លឺ ពីសំណាក់សាមីខ្លួន​ទាំ​ង​ពីរថា តើរឿងរ៉ាវនេះកើតឡើងដោយរបៀបណា ? ហើយចំណងស្នេហារបស់ពួករហូត ឈានដល់មានកូនក្នុងផ្ទៃ ប្រមាណជា៣ខែនោះ នឹងទៅជាយ៉ាងណា ? ម្យ៉ាងទៀតប្រសិនបើ ភិន សុ​ដាលីស ត្រូវបានបែកគ្នាជាមួយ ប៉ែន ចំរ៉ុង នោះមែនតើចាងហវាងផលិតកម្ម មហាហង្សលោក អ៊ិន សុភិន អាចទទួលយកកូនស្រី ភិន សុដាលីស ឲ្យមករស់នៅក្រោមដំបូលផ្ទះវិ​ញឬយ៉ាង​ណា ?





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pen Chomrong