(បរទេស)៖ នាង Sharon Chan តារាស្រីម្នាក់បានប្រកាសថា ខ្លួនកំពុងមានផ្ទៃពោះ ហើយនិយាយថា ក្រុមគ្រួសារនាង ពិតជារីករាយខ្លាំងណាស់ និងសង្ឃឹមថា នាងនឹងសម្រាលបានកូនប្រុសទៀតផង។
Sharon និយាយថា នាងពិតជាមានការលំបាកណាស់ នៅពេលមានផ្ទៃពោះ ៣ខែដំបូង ដែលធ្វើឲ្យនាងតែងតែក្អួតញឹកញាប់ ប៉ុន្តែក្រោយពីចូលដល់ខែទី៤ នាងក៏បាត់កើតអាការៈនេះទៀតដែរ។ នាង Sharon ប្រកាសដូច្នេះ ព្រោះតែថ្ងៃនេះជាថ្ងៃសម្រាក ទើបនាងពិគ្រោះជាមួយស្វាមី ចែករំលែកព័ត៌មានផ្ទាល់ដល់មហាជនឲ្យបានដឹង៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង