CamNews

តារា 

បែកធ្លាយ!! រូបថតនិងវីដេអូក្តៅៗ របស់តារាល្បីប្រចាំប្រទេសកូរ៉េ G-Dragon និងសង្សារថ្មី

តារាកូរ៉េ ៖ ស្នេហារបស់តារាល្បីប្រចាំប្រទេសកូរ៉េលោក G-Dragon និង តារាសម្តែងជនជាតិជប៉ុននាង Nana Komatsu កំពុងតែធ្វើឲ្យពិភពលោកកំពុងតែកក្រើកអំពីទំនាក់ទំនងស្នេហារបស់ពួកគេហើយ ក្រោយបែកធ្លាយរូបថតផ្អែមល្អែមជាច្រើនសន្លឹក ។ 

មិនត្រឹមតែប៉ុណ្ណោះ ទស្សនាវដ្តី Nylon Japan បានយករូបថតរបស់អ្នកទាំង ២ ទៅកែឆ្នៃឲ្យចេញជារូបថតកាន់តែផ្អែមល្អែមថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ koreaboo បានឲ្យដឹងថា លោក G-Dragon និងនាង Nana Komatsu ហាក់បីដូចជាចាប់ដៃ ប៉ះមាត់ គ្នាទៅវិញទៅមក និងរូបថតផ្អែមល្អែមជាច្រើនទៀត ដែលធ្វើឲ្យក្រុមអ្នកគាំទ្រទាំងសងខាង កើតមានចិត្តច្រណែនយ៉ាងខ្លាំងហើយចង់មានស្នេហាបែបនេះ​ អាចនិយាយបានថា ស្នេហារបស់តារាល្បីមួយគូនេះគឺឡូយ និងសាកសមគ្នា ។ 

ហើយរូបថតដែលមើលទៅកាន់តែល្អឥតខ្ចោះជាងនេះទៅទៀត គឺរូបថតដែលអ្នកទាំង ២ ចាប់ដៃគ្នាយ៉ាងជាប់ ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតផ្អែមល្អែមជាច្រើនសន្លឹក និងវីដេអូដ៍រ៉ូមែនទិចរបស់អ្នកគូស្នេហ៍មួយគូនេះទាំងអស់គ្នា ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: G-Dragon Nana Komatsu Seoul South korea kpop