CamNews

តារា 

នាង Mew Nittha ទម្លាយទំនាក់ទំនងជាមួយនឹងសេដ្ឋីរូបសង្ហា ២ នាក់

ថៃ ៖ បន្ទាប់ពីបែកគ្នាជាមួយនឹងអតីតមិត្តប្រុសម្នាក់ ដែលមិនមែនជាតារាល្បី បន្ទាប់មកតារាសម្តែងថៃនាង Mew Nittha ត្រូវបានកំលោះៗអ្នកមានៗជាច្រើនតាមចែចង់ ប៉ុន្តែតារាស្រីរូបនេះហាក់បីដូចជាមិនទាន់ពេញចិត្តសោះ ។ ហើយថ្មីៗនេះ បានបែកធ្លាយថា តារាស្រីវ័យ ២៧ ឆ្នាំរូបនេះ កំពុងតែមានទំនាក់ទំនងជាមួយនឹងសេដ្ឋី ២ រូបគឺ លោក Hi So Kit និង Hi So Phok ។ 

ភ្លាមៗនោះផងដែរ តួស្រីក្នុងរឿង "ចាំស្នេហ៍វិលវិញ" រូបនេះ បានថ្លែងនៅក្នុងបទសម្ភាស៍ជាមួយនឹងអ្នកកាសែតថា ខ្លួនពិតជាបានស្គាល់មហាសេដ្ឋីទាំងពីរនាក់នោះពិតមែន ។ ហើយចំពោះលោក Hi So Kit គ្រាន់តែជាមិត្តរបស់នាងប៉ុណ្ណោះ ។ ចំណែកអ្វីដែលនាងឆ្ងល់គឺថា ហេតុអ្វីបានជា មានព័ត៌មានចុះផ្សាយថា នាងមានទំនាក់ទំនងស្នេហាជាមួយ Hi So so ដោយសារតែនាងនិងមហាសេដ្ឋីរូបនេះ ជួបគ្នាញឹកញាប់ទៅវិញ ។ ទោះបីជាយ៉ាងណាក៏ដោយចុះ នាងនឹងសូវចាប់អារម្មណ៍ទេជាមួយនឹងព័ត៌មានដែលចុះផ្សាយអំពីស្នេហារបស់នាងឡើយ ។ ប៉ុន្តែអ្វីដែលនាងចង់ប្រាប់នៅពេលនេះគឺ នាងនៅលីវ (មិនទាន់មានគូទេ) ហើយមហាសេដ្ឋីទាំងពីរនាក់ ដែលនាងស្គាល់គឺគ្រាន់តែជាមិត្តទេ គ្មានអ្វីលើសពីនេះពិតមែន ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Mew Nittha Taew Natapohn Tameeruks Bella ranee