ថៃ ៖ នៅក្នុងកម្មវិធី TV Talk Show តារាសម្តែងស្រីទើបតែរះនាង Namwhan Phulita បានសារភាពថា មានមនុស្សជាច្រើនបានយល់ច្រឡំថា នាងគឺជាតារាស្រី Mew Nittha ។
នាង Namwhan Phulita បានបន្តទៀតថា មានហ្វេនមួយចំនួនបានសុំនាងថតជាមួយ ប៉ុន្តែបែរជាហៅឈ្មោះនាងថា Mew Nittha ។ ទោះបីជាយ៉ាងណាក៏ដោយ នាងក៏បានថតរូបជាមួយហ្វេនៗ ប៉ុន្តែមិនបានបកស្រាយរឿងយល់ច្រឡំមួយនេះឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែពិធីការនីនៅក្នុងកម្មវិធីក៏និយាយថា នៅពេលដែល នាង Namwhan Phulita ញញឹម មុខនាងពិតជាមើលទៅដូចជានាង Mew Nittha ពិតមែន ។
គួរបញ្ជាក់ឲ្យដឹងថា នាង Namwhan Phulita ត្រូវបានគេស្គាល់នាងកាន់តែច្រើនឡើង បន្ទាប់ពីសម្តែងរឿង "ThongEkMhoryaThaChalong" ៕
នាង Mew Nittha
នាង Namwhan Phulita
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook