CamNews

តារា 

ពេជ្រ សោភា អា​ណិត​ដល់ សាន ស្រីឡៃ ពេក សុខ​ចិត្ត​ឲ្យ​រ៉ូប​ស្លៀក​ពេល​ឡើង​ឆាក ចង់ឲ្យ​ទុក​លុយ​ព្យា​បាល

(ភ្នំពេញ)៖ នេះមិនមែន​ជាលើកទី១ទេ សម្រាប់តារាចម្រៀងស្រីប្រចាំ ផលិតកម្មហង្សមាស និង​ជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia»​ រដូវកាលទី២ អ្នកនាង ពេជ្រ សោភា ទទួលបានការលើកសរសើរ ពីសំណាក់ទស្សនិកជ និងតារាសិល្បៈ​ដូច​គ្នា លើអត្តចរិក ព្រមទាំងសមត្ថភាព-ទេពកោសល្យ ស័ក្តិសមជាតារាល្បីឈ្មោះ។

តារាចម្រៀង និងគ្រូ​បង្វឹក​ ​(Coach)​​ក្នុងកម្មវិធី «The Voice Cambodia» អ្នកនាង ពេជ្រ សោភា ត្រូវបានគេកត់សម្គាល់ឃើញថា នាងហា​ក់មា​ន​យីអ៊ុនខ្ពស់​ឡើងវិញ បន្ទាប់ពីបទចម្រៀង Original So​n​g ជាច្រើនត្រូវបានផលិតចេញលក់ នៅលើទីផ្សារចម្រៀង ពិសេស​គឺតាមរយៈ «បទរាំញីកែវជើង»​។​​ មិនតែប៉ុណ្ណោះអ្នកនាង ពេជ្រ សោភា ក៏ក្លាយជាគ្រូ​បង្វឹក ​(Coach) របស់កម្មវិធី «The Voice C​ambodia» រដូវកាលទី២ដែលរៀបចំ ដោយស្ថានីយ​ទូ​រទស្សន៍ ហង្សមាស ផងដែរ។

ដ្បិតតែយ៉ាងនេះក៏ពិតមែន តែចំពោះអ្នកនាង ពេជ្រ សោភា ថ្មីៗនេះត្រូវបានមហាជន អ្នកគាំទ្រជាច្រើនមើលឃើញថា នាងជាគូ្របង្វឹកដែលមានសមត្ថភាព ក្នុងការជ្រើសរើសត្រូវជាមួយបេក្ខជន ប្រ​ឡងនៅក្នុងកម្មវិធី «The Voice Cambodia»​ ខណៈដែលមានមិត្តក្នុងហ្វេសប៊ុកមួយចំនួនធំ ក៏បានយល់ឃើញដូចគ្នានេះដែរ។ ម្យ៉ាងទៀត ពេជ្រ សោភា ក៏ត្រូវបានគេលើកសរសើ​រ ពីទង្វើ​ល្អៗជាមួយបេក្ខជន និងបេក្ខនារីជាកូនក្រុម ផងដែរ។

ប្រភពពីអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកបានលើកឡើងថា «ខ្ញុំសូមសរសើរបងភា ជាម​នុស្សមានទឹកចិត្តចេះជួយទុក្ខធុរៈដល់កូនក្រុម គាត់ដោយបានឲ្យ ស្រីឡៃ ស្លៀករ៉ូបរបស់គា​ត់ ព្រោះគាត់មិនចង់ឲ្យ ស្រីឡៃ ចំណាយច្រើនទៅលើសម្លៀកបំពាក់ មកប្រឡងចង់ឲ្យទុកលុយទៅព្យាបាលម្តាយ ។ មិនមែនតែ ស្រីឡៃ ម្នាក់ទេ ដែលបងភា ជួយតាំងពី The voi​ce season 1 ​បងភាតែងតែជួយដល់កូនក្រុម»។

តារាចម្រៀងស្រីថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បានអង្គុយលើ​កៅអី «The Voice Cambodia»​ រដូវកាលទី២ក្នុងចំណោមតារារួមដំបូ​ល​ មា​នដូចជា​កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ និង​លោក ណុ​ប បាយ៉ារិទ្ធ។ គ្រូបង្វឹក​រូប​នេះ មិ​នខុសពី​គ្រូបង្វឹក​៣នាក់ផ្សេងទៀតដែរ គឺមានតួនា​ទីក្នុងការជ្រើសរើស​បង្ហាត់បង្រៀន និង ណែនាំដល់​​កូនក្រុម ដើម្បីយកទៅប្រឡង​ចម្រាញ់ យកអ្នកខ្លាំងពិតក្នុងចំណោម បេក្ខជន-បេក្ខនារី ៣ឬ៤នាក់ចុងក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: pich sophea david HM HMHDTV