កូរ៉េ ៖ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅនេះ ត្រូវបានគេបែកធ្លាយដំណឹងថា សមាជិកក្រុមម្នាក់របស់ Super Junior គឺលោក Kangin ត្រូវបានប៉ូលីសខលហៅលោកទាំងកណ្តាលយប់តែម្តង ។
តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានមនុស្សម្នាក់ប្តឹងប៉ូលីស ក្រោយពីបានឃើញរូបលោកវាយមិត្តស្រីរបស់ខ្លួន នៅក្បែរក្លឹបរាត្រី ។
ទោះបីជាយ៉ាងណាក៏ដោយ មិត្តស្រីរបស់តារាចម្រៀងរូបនេះបាននិយាយថា នាងមិនចង់ដាក់ពាក្យបណ្តឹងទៅកាន់មិត្តប្រុសរបស់ខ្លួនឡើយ ចំពោះករណីមួយនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo