CamNews

ព័ត៌មានជាតិ 

ក្រសួងពាណិជ្ជកម្ម កំណត់ឲ្យលក់ប្រេងឥន្ធនៈលើទីផ្សារត្រឹមតែ ៣០៥០រៀល ក្នុងមួយលីត្រ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា មានតម្លៃត្រឹមតែ ៣០៥០រៀលប៉ុណ្ណោះ សម្រាប់ប្រេងឥន្ធនៈធម្មតា។ នេះជាតម្លៃគណនាតាមរូបមន្ត ដែលក្រសួង​ពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពលបានកំណត់ កាលពីថ្ងៃទី០៩ ខែមីនា កន្លងទៅនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែមីនា ក៏បានឲ្យដឹងបញ្ជាក់ថា តម្លៃអតិបរមាសម្រាប់ការលក់រាយប្រេងឥន្ធនៈ តាមស្ថានីយ៍នានា នាពេលបច្ចុប្បន្ននេះរួមមាន៖
- ប្រេងសាំងស៊ុបពែរ: ៣១៥០៛/លីត្រ
- ប្រេងសាំងធម្មតា: ៣០៥០៛/លីត្រ
- ប្រេងសាំងម៉ាស៊ូត: ២៧០០៛/លីត្រ

ក្រសួងក៏បានបញ្ជាក់ផងដែរថា ខ្លួនកំណត់តម្លៃអតិបរមាជាថ្មីរៀងរាល់ ១០ថ្ងៃម្តង យោងតាមប្រកាសអន្តរក្រសួង លេខ ០៩៨ ពណ. អវឯ. ប្រក. ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh