SHINee ក្រុមចំរៀងដែលមានសមាជិក ៥ នាក់ល្បីល្បាញពេញពិភព Kpop របស់ផលិតកម្ម
SM Entertainment នោះ ថ្ងៃនេះបានប្រកាសដំណឹងមួយ ដ៏គួរអោយផ្ញាក់ផ្អើលដល់ ទស្សនិក
ជន និងអ្នកគាំទ្ររបស់ពួកគេ ។
ថ្ងៃនេះក្រុមចំរៀង SHINee បានធ្វើការប្រកាសមួយ តាមរយៈបណ្តាញសង្គមរបស់ខ្លួន ដែល
ធ្វើអោយទស្សនិកជន និងអ្នកគាំទ្រភ្ញាក់ផ្អើលបំផុត ដោយសារតែស្ងាត់ៗ ស្រាប់តែលេចមុខ
មកហើយប្រកាសថា នឹងចេញបទថ្មី នៅខែក្រោយនេះហើយ ។ ក្រុម SHINee នឹងសំដែងបទ
ថ្មីរបស់ពួកគេ ជាលើកដំបូងនៅថ្ងៃទី ១០ ខែ តុលា ខាងមុខនេះនៅក្នុងកម្មវិធី M Countdown
ហើយចំណែកអាល់ប៊ុម នឹងចេញនៅថ្ងៃទី ១៤ តុលា ។
សព្វថ្ងៃនេះ SHINee កំពុងត្រៀមរៀបចំ សំដែង Concert របស់ខ្លួននៅប្រទេស ជប៉ុន ហើយ
ក៏កំពុងប្រញ៉ាប់ញាប់ដៃជើង ផងដែរដើម្បីបង្ហើយអាល់ប៊ុមថ្មីនេះ ៕
ដោយ ៖ លីលី
ប្រភព ៖ allkpop