(អង់គ្លេស)៖ ស្ត្រីជនជាតិអង់គ្លេស អាយុ២៨ឆ្នាំម្នាក់បានក្លាយជា មនុស្សញៀនស៊ីអេប៉ុង និងពពុះសាប៊ូចាប់តាំងពីនាង មានផ្ទៃពោះមក ដោយនាង Vicky Cullen អះអាងថា មួយថ្ងៃនាងស៊ីអស់ដុំអេប៉ុងតូចៗ ២០០០ឯណោះ។ Cullen ស៊ីអេប៉ុង កៅអីដ៏ធំនៅក្នុងបន្ទប់ទទួលភ្ញៀវ ដោយជួនកាលនាងយកវាលាយ ជាមួយដំណាប់ផ្លែឈើ បឺរ ឬក៏ទឹកឃ្មុំដែរ ចំណែកពពុះសាប៊ូនាងធ្លាប់ស៊ី តែម្តងប៉ុណ្ណោះ។
Cullen និយាយថា នៅពេលដែលមានផ្ទៃពោះ កូនស្រីដំបូង ពេលនោះនាងអង្គុយលើកៅអី មើលទូរទស្សន៍ ក៏ស្រាប់តែក្តិចអេប៉ុងចេញពីកៅអី មកស៊ីលេង ប៉ុន្តែមុនពេលស៊ីវា នាងក៏ធ្លាប់ទំពារសាប៊ូ ដូចជាស្ករកៅស៊ូដែរ ហើយមានអារម្មណ៍ថា រីករាយណាស់ ថ្ងៃក្រោយមកនាងធ្វើបែបនេះ ជាមួយអេប៉ុងកៅអីក៏ មានអារម្មណ៍ដូចគ្នា ទើបទម្លាប់ស៊ីអេប៉ុងរហូតមក។
Cullen ធ្លាប់ព្យាយាមលះបង់ទម្លាប់ដ៏ចម្លែកនេះដែរ ប៉ុន្តែនាងធ្វើមិនបាន ព្រោះតែភាពស្រេកឃ្លានខ្លាំង ធ្វើឲ្យនាងមិនអាចគ្រប់គ្រងខ្លួនឯងបាន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី