CamNews

តារា 

Sweet កប់!! ទៅមើលឈុតផ្អែមល្អែមរបស់នាង Noey chotika និងអនាគតស្វាមី ពិតជាពោរពេញទៅដោយសុភមង្គលពិតមែន

តារាថៃ ៖​ ជិវិតស្នេហារបស់តារាសម្តែងថៃ គឺនាង Noey chotika ទីបំផុតក៍ជិតឈាងមកដល់ទៅហើយ ហើយក៍ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានចិត្តត្រេកអរចំពោះស្នេហារបស់នាង និងអនាគតស្វាមីដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា​ ទម្រាំសម្រេចចិត្តកាន់ដៃគ្នាចូលរោងការ អ្នកទាំង ២ បានចំណាយពេលដល់ទៅ ៦ ឆ្នាំឯណោះដើម្បីមើលចិត្តគ្នាទៅវិញទៅមក ហើយនៅទីបំផុតការចំណាយពេលដើម្បីស្រលាញ់គ្នា និងមើលចិត្តគ្នាក៍មិនអត់ប្រយោជន៍ដែរ ដោយសារតែគូស្នេហ៍មួយគូនេះ សម្រេចចិត្តណាត់គ្នាចូលរោងការនៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះហើយ ។ 

ថ្វីត្បិតតែ នាង Noey chotika និងអនាគតស្វាមីត្រូវបានគេដឹងថា ស្រលាញ់គ្នាដល់ទៅ ៦ ឆ្នាំពិតមែន ប៉ុន្តែស្នេហារបស់អ្នកទាំង ២ ហាក់បីដូចជាមិនមានការប្រែប្រួលអ្វីនោះឡើយ ។ ជាងនេះទៅទៀត នាង Noey chotika និងអនាគតស្វាមី ត្រូវបានមនុស្សជាច្រើនសង្កេតឃើញឈុតផ្អែមល្អែមរបស់គូស្នេហ៍មួយគូនេះ ពិតជាពោរពេញទៅដោយសុភមង្គលពិតមែន ។

កុំឲ្យខាតពេលយូរទៅទស្សនាឈុតឆាកដ៍ផ្អែមល្អែមរបស់អ្នកទាំង ២ នៅក្នុងថ្ងៃភ្ជាប់ពាក្យជាមួយនិង Camnews ទាំងអស់គ្នា ៕














ដោយ ៖ គន្ធា


ប្រភព ៖​ អុិនស្រ្តាក្រាម


Tags: Noey Chotika