CamNews

តារា 

ហេតុអ្វីបានជាអ្នកដឹកនាំ ជ្រើសរើសយកតារាក្រៅប្រទេស ដើម្បីថតរឿងជាមួយនិងនាង Yaya?

កំសាន្ត ៖ នៅថ្ងៃទី ១៣ ខែវិឆ្ឆិកា ឆ្នាំ ២០១៧ នេះ រឿងខ្នាតធំមួយដែលមានចំណងជើងថា "Brothers & Sisters" នឹងធ្វើការអញ្ជើញអ្នកកាសែត ដើម្បីធ្វើការចូលរួម សិន្និសិទ្ធកាសែតនៅថ្ងៃនោះ ។ 

ហើយក្នុងនោះផងដែរ សមាជិកម្នាក់នៅក្នុងក្រុមតារាចម្រៀងកូរ៉េ 2PM គឺ លោក Nickhun បានធ្វើការហោះហើរពីទីក្រុងសេអ៊ូល ដើម្បីមកកាន់ទីក្រុងបាំងកក ដើម្បីចូលជាមួយនិងតួអង្គដ៏សំខាន់ទាំងពីរគឺ លោក Sunny Suwanmethanon និងនាង Yaya ។ 

ខ្សែភាពយន្តនេះត្រូវបានផលិតដោយផលិតកម្ម GDH ដែលជាផលិតកម្មល្បីឈ្មោះមួយ ហើយអ្នកផលិតម្នាក់នោះគឺលោក Ball Witthaya គេស្គាល់លោកថា ជាដឹកនាំខ្សែភាពយន្តល្បីៗជាច្រើនដូចជា Fan Chan (ឆ្នាំ ២០០៣) រឿង Bittersweet BoydPod The Short Film និង The Little Comedian (ឆ្នាំ ២០១០) ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា អ្នកផលិតនិងអ្នកដឹកនាំជ្រើសរើសតារាល្បីទាំង ៣ដួងនេះ នេះដោយសារតែពួកគេមានអត្តចរិកសាកសមនឹងតួអង្គក្នុងខ្សែភាពយន្តបំផុត ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Yaya Urassaya Nickhun Sunny Suwanmethano