CamNews

តារា 

រឿងខ្នាតធំទាំងពីររបស់ នាង Yaya Urassaya និងចាក់បញ្ចាំងតាមរោងភាពយន្តក្នុងពេលឆាប់ៗនេះ

កំសាន្ត ៖ តារាស្រីកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងគឺនាង Yaya Urassaya ដែលក្តោមដំណែងតួឯកជាច្រើន ទាំងខ្នាតធំ និងរឿងភាគ។ ហើយថ្មីៗនេះត្រូវបានគេដឹងថា មានរឿងខ្នាតធំចំនួន ២ ដែលត្រៀមនឹងចាក់បញ្ចាំងនៅតាមរោងកុនក្នុងពេលឆាប់ៗនេះ ។ 

យោងតាមការវេបសាយ sanook បានឲ្យដឹងថា រឿងមួយដែលសម្តែងជាមួយនិងតារាកូរ៉េ និងថៃ មានដូចជា លោក Nickhun ដែលជាសមាជិកក្រុម 2PM និងតារាថៃលោក Sunny Suwanmethanon មានចំនងជើងថា "Brother & Sister" នឹងចាក់បញ្ចាំងនៅតាមរោងកុន នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ ។​ 

ចំនែកឯរឿងមួយទៀតគឺ មានចំណងជើងថា "Nakee 2" ដែលជាសម្តែងជាមួយនិង លោក Nadech, Taew និង Ken នឹងត្រូវចាក់បញ្ចាំងនៅតាមរោងភាពយន្ត ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook 


Tags: Yaya Urassaya Nickhun Sunny Suwanmethano