ថៃ ៖ ប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា តារាកូរ៉េលោក Nickhun ដែលជាសមាជិកក្រុមរបស់ 2PM បានចែចង់ដល់តារាសម្តែងថៃនាង Yaya Urassaya ខណៈពេលដែលកំពុងថតរឿង Brother & Sister ដែលផលិតដោយ GDH 559 ។
តារាចម្រៀង K-POP រូបនេះបានចេញមុខបដិសេធជាមួយនិងព័ត៌មានដែលថាខ្លួនកំពុងតែតាមចែចង់ដល់ Yaya Urassaya ។ ប៉ុន្តែតារាកូរ៉េរូបនេះនិយាយថា អ្នកទាំងពីរជិតដិតនឹងគ្នាណាស់ ហើយលោកជាប់ចិត្តជាមួយនិងអត្តចរិករួសរាយរបស់ Yaya ព្រមទាំងការសម្តែងដ៏ល្អឥតខ្ចោះរបស់នាងផងដែរ ៕
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews