ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលទទួលបានការពេញនិយមតាំងពីវ័យក្មេងមកម្ល៉េស លោក Park ji bin បានបាត់មុខពីវិស័យសិល្បៈប្រហែលជា ២ ឆ្នាំដើម្បីបម្រើកងទ័ព ប៉ុន្តែពេលត្រលប់មកវិញ ពេញកំលោះហើយសង្ហាមិនធម្មតាឯណា ។
លោក Park ji bin ដែលជាតារាសម្តែងរូបសង្ហាម្នាក់នេះ បានធ្វើឲ្យអ្នកដើរតាម (Follower) គណនី instagram របស់ខ្លួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបលោក បង្ហោះរូបថ្មីនៅលើ IG ទើបតែពេញកំលោះ សង្ហាអីយ៉ាងនេះ ។
ក្រោយពីបានឃើញរូបថតរបស់ តួប្រុសក្នុងរឿង "F4" កូរ៉េ រូបនេះហើយ Fans ចូលខមមិន ព្រមទាំងសរសើរមិនដាច់ពីមាត់ថា សង្ហាខ្លាំងណាស់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo