CamNews

តារា 

សំ ប៉ូលីដា ត្រូវ​បាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភថវិកា​មួយ​ចំនួន​ ខណៈ​កំពុង​រង​គ្រោះ​​បាក់

(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យលោក ស្រួល សុខជា ចុះទៅសួរសុខទុក្ខ និងប្រគល់ថវិកាមួយចំនួន​ដល់តារាសម្ដែង និងកំប្លែង អ្នកនាង សំ ប៉ូលីដា ដែលបានរងគ្រោះថ្នាក់បាក់ជើង និង​រងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ដែលកំពុងសម្រាលព្យាបាលនៅគេហដ្ឋាន នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ។

ក្នុងឱកាសនោះ លោក ស្រួល សុខជា បានថ្លែងផ្តាំផ្ញើនូវការ​សួរសុខទុក្ខ​ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម កម្ពុជា ចំពោះការរងនូវគ្រោះថ្នាក់នេះ ដែលធ្វើឲ្យសុខភាព​អ្នកនាង សំ ប៉ូលីដា ចុះខ្សោយ ឈឺចុកចាប់ និងសូមជូនពរឲ្យឆាប់ជា ក្នុងពេលឆាប់ៗខាងមុខនេះ។

អ្នកនាង សំ ប៉ូលីដា ក៏បានសម្ដែងនូវក្តីរំភើបឥតឧបមា និងអរគុណជាខ្លាំង ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភថវិកា ចំនួនធំនេះ​ ដែលសម្រាប់ជួយ​សម្រាលទុក្ខលំបាក របស់អ្នកនាង បានច្រើនមែនទែន ខណៈអ្នកនាងមិនអាច​ទៅធ្វើការរស៊ីបានទេ ហើយកំពុងសម្រាលព្យាបាល​ជំងឺនៅផ្ទះនេះ អ្នកនាងត្រេកអររកអ្វីប្រៀប​ផ្ទឹមមិនបានឡើយ រាល់ការលំបាក​តែងតែមានវត្ដមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គ្រប់ពេលវេលា ដូច្នេះសូមគោរពជូនពរ​ដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ជួបជូនពុទ្ធពរទាំង​បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យ គ្រប់ភារកិច្ចការងារ៕⁠⁠⁠⁠


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Som polida