CamNews

តារា 

គ្រាន់តែរៀបការហើយភ្លាម នាង Warattaya គ្រោងយកកូនភ្លែត ព្រោះ....!!

ថៃ ៖ នាង Warattaya Nilkuha និងលោក Put Puttichai មានគម្រោងរៀបការនៅក្នុងខែធ្នូ ឆ្នាំ ២០១៨ នេះ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បង្ហាញការបរិឆ្ឆេទច្បាស់លាស់ណាមួយជាសាធារណៈនៅឡើយទេ ។ 

តារាសម្តែងថៃទាំងពីរដួងនេះបានថ្លែងថា ពួកគេរំភើបចិត្តយ៉ាងខ្លាំងក្នុងការយល់ព្រមធ្វើជាប្តីប្រពន្ធនឹងគ្នា ហើយរៀបការដោយស្របច្បាប់ ក្រោយពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

តួស្រីក្នុងរឿង "ស្នេហារវើរវាយ"​ បាននិយាយទៀតថា ប្រសិនបើសុខភាពនាងល្អប្រសើរនោះ ខ្លួននិងយកកូនភ្លាមៗបន្ទាប់ពីរៀបការ ។ ខ្ញុំពិតជាកូនចិត្តក្មេងណាស់ ដូច្នេះគឺជារឿងល្អដែលមានកូនភ្លាមៗបែបនេះ ។ លោក Put Puttichai ។ 

តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះបន្ថែមទៀតថា នាងបានត្រៀមខ្លួនរួចរាល់ដែលនឹងត្រូវធ្វើជាម្តាយម្នាក់ ហើយនាងនឹងព្យាយាមអោយអស់ពីសម្ថតភាពដើម្បីក្លាយជាប្រពន្ធនិងម្តាយដ៏ល្អម្នាក់ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: warattaya nilkuha put puttichai